កាន់តែ​ក្តៅ ! ក្រុមអ្នកតវ៉ា​នៅ​មី​យ៉ាន់​ម៉ា ដុត​ភ្លើង​លើ​ស្ពាន​រាំងផ្លូវ​ប៉ូលិស

ថ្ងៃព្រហស្បតិ៍ 18 មីនា 2021, 9:10

​អ្នក​តវ៉ា​មួយក្រុម​ដែល​ប្រឆាំង​របប​យោធា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ចោល​ដប​សាំង​ឆេះ​នៅលើ​ស្ពាន​មួយកន្លែង​នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ធ្វើជា​របាំង​រាំងផ្លូវ​កម្លាំង​សន្តិសុខ​។​

 

​អ្នក​តវ៉ា​មួយក្រុម​បាន​ដុត​ភ្លើង​ធ្វើជា​របាំង​ផ្លូវ​នៅលើ​ស្ពាន​បា​យីន​ណង (BayintNaung) ដើម្បី​កុំឱ្យ​កម្លាំង​សន្តិសុខ​ឆ្លងកាត់​ស្ពាន​នោះ​កាលពី​ថ្ងៃ​អង្គារ​។​

 

​ការិយាល័យ​សហប្រជាជាតិ​បាន​និយាយថា មនុស្ស​យ៉ាងតិច ១៤៩ នាក់​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​តាំងពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភ​នៅពេល​កម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រឿងផ្ទុះ​ពិតៗ​ដើម្បី​បង្ក្រាប​ក្រុមអ្នកតវ៉ា​និង​អ្នក​ឈរ​មើល​ការតវ៉ា​នេះ​៕

 


 

កាន់តែ​ក្តៅ ! ក្រុមអ្នកតវ៉ា​នៅ​មី​យ៉ាន់​ម៉ា ដុត​ភ្លើង​លើ​ស្ពាន​រាំងផ្លូវ​ប៉ូលិស
កាន់តែ​ក្តៅ ! ក្រុមអ្នកតវ៉ា​នៅ​មី​យ៉ាន់​ម៉ា ដុត​ភ្លើង​លើ​ស្ពាន​រាំងផ្លូវ​ប៉ូលិស
កាន់តែ​ក្តៅ ! ក្រុមអ្នកតវ៉ា​នៅ​មី​យ៉ាន់​ម៉ា ដុត​ភ្លើង​លើ​ស្ពាន​រាំងផ្លូវ​ប៉ូលិស

PLB Banner on article detail