មួយសប្តាហ៍មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន

ថ្ងៃពុធ 17 មីនា 2021, 21:2

ខេត្តបាត់ដំបង! លទ្ធផលសកម្មភាពចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពនៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងក្រុងបាត់ដំបង រយៈពេល ០១សប្តាហ៍កន្លងមកនេះ មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន។

 

 យោងតាមរបាយការណ៍ចេញដោយប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបង្ហាញនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា សកម្មភាពអនុវត្តការងារ

 

គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចាត់ក្រុមការងារចែកជា ០៦ ក្រុម ដោយសហការជាមួយគណៈបញ្ជាការឯកភាពក្រុងបាត់ដំបងរួមមាន រដ្ឋបាលក្រុង អធិការក្រុង កងរាជអាវុធហត្ថក្រុង ចុះធ្វើការត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងក្រុងបាត់ដំបង។

 

នៅក្នុងកិច្ចប្រតិបត្តិការអនុវត្តការងារនេះដែរ ជាលទ្ធផលក្រុមការងារជំនាញ បានសង្កេតឃើញថា អាជីវកម្មមួយចំនួនធំបានផ្អាកដំណើរការបណ្តោះអាសន្នប្រមាណជាង ៦០ភាគរយ  ហើយមានមួយចំនួនទៀតបានចូលរួមសហការនិងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ និងមានអាជីវកម្មខ្នាតតូចៗលក្ខណៈគ្រួសារ ការអនុវត្តវិធានសុវត្ថិភាពនៅមានកម្រិតនៅឡើយ។ 

 

ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះអោយបំពេញបន្ថែមនូវចំណុចខ្វះខាត និងបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ ព្រមទាំងផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ ០០២ សជណ.មទខបប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្តីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងខេត្តបាត់ដំបងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពី ៣កុំ ៣ការពារ ដែលត្រូវប្រកាន់ខ្ជាប់ក្នុងការអនុវត្តរហូតដល់មានការជូនដំណឹងសារជាថ្មី។

 

បន្ថែមពីនេះ ក្រុមការងារក៏បានជួយរៀបចំ QRCode សម្រាប់បិតតាមអាជីវកម្មទេសចរណ៍ដើម្បីផ្តល់ភាពងាយស្រួលក្នុងការតាមដានចរន្តដំណើររបស់ភ្ញៀវ  និងបានចុះផ្សព្វផ្សាយពីការបិទផ្អាកមណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្លឹបហាត់ប្រាណ និងម៉ាស្សាទូទាំងក្រុងបាត់ដំបង ដោយធ្វើការចុះពិនិត្យតាមដានជាប្រចាំ និងត្រៀមចាត់វិធានការសម្រាប់អាជីវកម្មណាដែលបំពាននឹងសេចក្តីណែនាំ។ 

 

ដោយឡែកបញ្ហាប្រឈមក្នុងនោះ អាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារ ចូលរួមអនុវត្តតាមវិធានសុវត្ថិភាពនៅមានកម្រិត  និងអាជីវកម្មមួយចំនួនមិនមានអាជ្ញាបណ្ណទេសចណ៍ដែលនាំឱ្យក្រុមការងារពិបាកក្នុងការកំណត់អត្តសញ្ញាណរបស់ម្ចាស់អាជីវកម្ម  ដែលធ្វើអោយក្រុមការងារនៅមានក្តីបារម្មណ៍ពីសុវត្ថិភាពសុខភាពក្នុងពេលចុះបំពេញបេសកកម្មផងដែរ។

មួយសប្តាហ៍មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន
មួយសប្តាហ៍មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន
មួយសប្តាហ៍មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន
មួយសប្តាហ៍មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន
មួយសប្តាហ៍មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន
មួយសប្តាហ៍មន្ទីរទេសចរណ៍ពិនិត្យឃើញអាជីវកម្មប្រមាណជាង៦០ភាគរយបានផ្អាកដំណើរការបណ្តោះអាសន្ន

PLB Banner on article detail

អត្ថបទពេញនិយម