ខេត្តបាត់ដំបងសម្រេចយកទីតាំងស្រុករតនមណ្ឌល ដែលមានចំងាយឆ្ងាយពីទីប្រជុំជន ប្រមាណជាង ៣០ គីឡូម៉ែត្រដើម្បីរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩

ថ្ងៃពុធ 17 មីនា 2021, 20:58

ខេត្តបាត់ដំបង!កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយជំងឺកូវីដ ១៩ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរដោយ លោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

 

នាឱកាសនោះដែរឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចយកទីតាំងស្រុករតនមណ្ឌល ដែលមានចំងាយឆ្ងាយពីទីប្រជុំជនក្រុងបាត់ដំបង ប្រមាណជាង ៣០គីឡូម៉ែត្រ ដើម្បីរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩ ហើយទីតាំងនោះស្ថិតនៅក្នុងដីសហគមន៍ និងវត្តភ្នំស្លឹក ដែលមានចំងាយឆ្ងាយពីទីប្រជុំជនក្រុងបាត់ដំបង និងស្រុករតមណ្ឌលផងដែរ ។ 

 

ឯកឧត្តមអភិបាលបានបន្ថែមទៀតថា រដ្ឋបាលខេត្តបានសម្រេចរៀបទីតាំងចំនួន ២កន្លែង សម្រាប់បូជានិងបញ្ចុះសាកសពដែលស្លាប់ដោយសារជំងឺកូវីដ ១៩ ដោយទីតាំងទី១ រៀបចំឈាបនដ្ឋានសម្រាប់ បូជាសព និងមានកន្លែងសម្រាប់ព្រះសង្ឃសូត្រមន្តបាំងស្គូល ដែលស្ថិតនៅក្នុងដីព្រៃសហគមន៍ស្លឹក និងវត្តភ្នំស្លឹក ភូមិបឹងអំបិល ឃុំស្តៅ ដោយឡែកទីតាំងទី២ គឺសម្រាប់បញ្ចុះសពបងប្អូនសាសនាមូស្លីម ដែលមានទីតាំងស្ថិតនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 

គូសបញ្ជាក់ផងដែរថា បច្ចប្បន្នជំងឺកូវីដ ១៩ កំពុងតែរីករាលដាលនៅតាមបណ្តារាជធានី ខេត្តមួយចំនួន នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយឡែកខេត្តបាត់ដំបង ក៏មានអ្នកផ្ទុកជំងឺកូវីដ ១៩ មួយករណីផងដែរក្នុងព្រឹត្តិកាណ៍ ២០ កុម្ភៈដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ៕

ខេត្តបាត់ដំបងសម្រេចយកទីតាំងស្រុករតនមណ្ឌល ដែលមានចំងាយឆ្ងាយពីទីប្រជុំជន ប្រមាណជាង ៣០ គីឡូម៉ែត្រដើម្បីរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩
ខេត្តបាត់ដំបងសម្រេចយកទីតាំងស្រុករតនមណ្ឌល ដែលមានចំងាយឆ្ងាយពីទីប្រជុំជន ប្រមាណជាង ៣០ គីឡូម៉ែត្រដើម្បីរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩
ខេត្តបាត់ដំបងសម្រេចយកទីតាំងស្រុករតនមណ្ឌល ដែលមានចំងាយឆ្ងាយពីទីប្រជុំជន ប្រមាណជាង ៣០ គីឡូម៉ែត្រដើម្បីរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩
ខេត្តបាត់ដំបងសម្រេចយកទីតាំងស្រុករតនមណ្ឌល ដែលមានចំងាយឆ្ងាយពីទីប្រជុំជន ប្រមាណជាង ៣០ គីឡូម៉ែត្រដើម្បីរៀបចំឈាបនដ្ឋានសម្រាប់បូជាសពស្លាប់ដោយសារជំងឺកូវីដ ១៩

PLB Banner on article detail