ពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​សៀមរាប លួច​ចោះ​បំពង់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ ដោយ​ពុំមាន​ការអនុញ្ញាត​

ថ្ងៃពុធ 17 មីនា 2021, 10:58

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប​បាន​អះអាងថា បច្ចុប្បន្ន រដ្ឋបាលខេត្ត បាន​ពិនិត្យឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន​បាន​លួច​ចោះ បំពង់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ដែល​កំពុង​ស្ថាបនា ក្រោម​គម្រោង​ហេ​ដ្ឋា​នរ​ចនាស​ម្ព័​ន្ឋ​ផ្លូវ​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ដោយ​ពុំមាន​ការអនុញ្ញាត ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ខុស​លក្ខណៈ​បច្ចេកទេស ដែល​ធ្វើឱ្យមាន​ការខូចខាត​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ដែល​កំពុង​សាងសង់​។​

 

​រដ្ឋបាលខេត្ត​សូមជម្រាបថា គឺ​មិន​អនុញ្ញាតិ​ឱ្យមាន​ការតភ្ជាប់ និង​លួ​ចត​ភ្ជាប់​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​។​

 

​ក្នុងករណី​រកឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា លួច​ចោះ​ភ្ជាប់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ដែល​កំពុង​សាងសង់ អ្នកប្រព្រឹត្ត​នឹងត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់ ជា​ធរមាន ព្រមទាំង​សង​រាល់​ការខូចខាត ដែល​ចេញពី​សកម្មភាព​ប្រព្រឹត្ត​របស់ខ្លួន​៕​

ពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​សៀមរាប លួច​ចោះ​បំពង់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ ដោយ​ពុំមាន​ការអនុញ្ញាត​
ពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​សៀមរាប លួច​ចោះ​បំពង់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ ដោយ​ពុំមាន​ការអនុញ្ញាត​
ពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​សៀមរាប លួច​ចោះ​បំពង់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ ដោយ​ពុំមាន​ការអនុញ្ញាត​
ពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​សៀមរាប លួច​ចោះ​បំពង់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ ដោយ​ពុំមាន​ការអនុញ្ញាត​
ពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​សៀមរាប លួច​ចោះ​បំពង់​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់ ដោយ​ពុំមាន​ការអនុញ្ញាត​

PLB Banner on article detail

អត្ថបទពេញនិយម