អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ច្រានចោល​សារ​សំឡេង​ផ្សព្វផ្សាយ​ថា មាន​ការបិទ​រាជធានី​ភ្នំពេញ​

ថ្ងៃអង្គារ 16 មីនា 2021, 9:1

​ក្រោយ​មាន​សំឡេង​មួយ បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ថា រាជធានី​ភ្នំពេញ នឹងត្រូវ​បិទ​នៅ​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ​,អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​ចេញមក​បញ្ជាក់ថា នេះ​ជា​ដំណឹង​ក្លែងក្លាយ ពោល​រាជធានី​ភ្នំពេញ មិនទាន់មាន​ការសម្រេច​ឲ្យ​បិទ​នោះទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ​។​

 

​លោក ម៉េ​ត មាស​ភក្ដី បាន​បញ្ជាក់ថា​៖ គិត​ត្រឹម​ល្ងាច​នេះ រាជធានី​ភ្នំពេញ មិនទាន់មាន​ការសម្រេច​ណាមួយ​ឲ្យ​បិទ​នោះទេ​។ សូម​ប្រជាពលរដ្ឋ​កុំ​មានការ​យល់ច្រឡំ និង​ឈប់​ចែកចាយ​ដំណឹង​ក្លែងក្លាយ​បន្តទៀត​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ច្រានចោល​សារ​សំឡេង​ផ្សព្វផ្សាយ​ថា មាន​ការបិទ​រាជធានី​ភ្នំពេញ​

PLB Banner on article detail