រដ្ឋបាលខេត្តបាត់ដំបងសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន ពិធីសាសនា និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើន

ថ្ងៃច័ន្ទ 15 មីនា 2021, 23:10

ខេត្តបាត់ដំបង៖ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ19 ចូលក្នុងសហគមន៍ នៅរសៀលថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពរដ្ឋនិងសាធារណជនទាំងអស់ក្នុងខេត្តបាត់ដំបងមេត្តាជ្រាបថា តាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ- 19 នៅក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ ដែលបាននឹងកំពុងស្ថិតនៅក្នុងស្ថានភាពមួយគួរឲ្យព្រួយបារម្ភហើយចំនួនអ្នកឆ្លងជំងឺ covid-19 នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងន័យនេះរដ្ឋបាលខេត្តបាត់ដំបងសូមធ្វើការផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន ពិធីសាសនា និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើននៅគ្រប់មូលដ្ឋានទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈត្រូវបានបញ្ចប់ឬទទួលបានការជូនដំណឹងសារជាថ្មី។

ចំពោះករណីបុណ្យសពអាចប្រារព្ធបានជាធម្មតា ប៉ុន្តែត្រូវធ្វើឡើងក្នុងរង្វង់គ្រួសារនិងតម្រូវឲ្យកាត់បន្ថយអ្នកចូលរួមឲ្យនៅកម្រិតទាបបំផុតហើយរដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនិងសាធារណៈជនទាំងអស់ចូលរួមសហការនឹងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

រដ្ឋបាលខេត្តបាត់ដំបងសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន ពិធីសាសនា និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើន

PLB Banner on article detail

អត្ថបទពេញនិយម