ដកហូតអន្ទា​ក់ ១,៧៣០​ខ្សែ និងខ្សែភ្លើង​ឆក់ ១០០​ម៉ែត្រ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​

ថ្ងៃសុក្រ 12 មីនា 2021, 9:7

វិបត្តិ​នៃ​ការដាក់​អន្ទាក់​បាននិងកំពុង​យាយី​ដល់​ការរស់រាន​របស់​សត្វ​ព្រៃ​នៅក្នុង​តំបន់​ការពារ​។ ជាក់ស្តែង លទ្ធផល​នៃ​ការដើរ​ល្បាត​និង​ការអនុវត្ត​ច្បាប់​សម្រាប់​ខែមករា​-​កុម្ភៈ និង​សប្តាហ៍​ទីមួយ​នៃ​ខែមីនា ដោយ​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ កម្លាំង​អភិរក្ស​នៃ​ដែន​ជម្រក និង​អង្គការ WWF បាន​បង្ហាញថា អន្ទាក់​ខ្សែកាប​និង​អន្ទាក់​ខ្សែ​គោ សរុប​ចំនួន ១.៧៣០ ខ្សែ ត្រូវបាន​ប្រមូល​ចេញពី​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ខណៈ​អន្ទាក់​ខ្សែភ្លើង​ឆក់​សរុប​ប្រវែង ១០០ ម៉ែត្រ​ផ្សេងទៀត​ត្រូវបាន​ដោះចេញ​ពី​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។​

 

​អង្គការ WWF បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ​សត្វ​ឈ្លូស​ពេញវ័យ​មួយ​ក្បាល​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​ជួយសង្គ្រោះ ឲ្យ​រួច​ផុតពី​ការជាប់​អន្ទាក់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខណៈ​សត្វ​ក្រចកជើង​ចំ​ពាម​មួយ​ក្បាល​នេះ អាច​វិល​ត្រលប់​ទៅ​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​ដោយ​សុវត្ថិភាព​៕​

ដកហូតអន្ទា​ក់ ១,៧៣០​ខ្សែ និងខ្សែភ្លើង​ឆក់ ១០០​ម៉ែត្រ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​
ដកហូតអន្ទា​ក់ ១,៧៣០​ខ្សែ និងខ្សែភ្លើង​ឆក់ ១០០​ម៉ែត្រ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​
ដកហូតអន្ទា​ក់ ១,៧៣០​ខ្សែ និងខ្សែភ្លើង​ឆក់ ១០០​ម៉ែត្រ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​

PLB Banner on article detail