អ្នកនាង ឱក សុគន្ធ​កញ្ញា ប្រកាស​តាម Facebook ថា ខ្លួន​អវិជ្ជមាន Covid-19» ពេលធ្វើ​តេស្ត​លើក​ទី​១

ថ្ងៃព្រហស្បតិ៍ 11 មីនា 2021, 9:2

តារាចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស អ្នកនាង ឱក សុគន្ធ​កញ្ញា បានប្រកាស​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ព្រឹក​នេះ​ថា នាង​បាន​ទទួលបាន​លទ្ធផល​ធ្វើតេស្ត​លើក​ទី​១ នៃ​កូ​វីដ​-១៩​ហើយ ពោលគឺ អវិជ្ជមាន​។​

 

​ឱក សុគន្ធ​កញ្ញា បាន​សរសេរ​សារ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា «​ជម្រាបសួរ និង​សូម​អរគុណ​ជាថ្មី​ម្តងទៀត ចំពោះ​ការ​ជូនពរ​ពី​បងប្អូន​។ សម្រាប់​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ព្រមទាំង​បុត្រ បាន​ចូលរួម​ធ្វើតេស្ត លើកទីមួយ រក​មេរោគ​ជំងឺ​កូ​វីដ​១៩ ពេលនេះ​នាង​ខ្ញុំ​បានទទួល​លទ្ធផល​រួចហើយ​គឺ អវិជ្ជមាន (Negative)»​។​

 

​តារាចម្រៀង​រូបនេះ​បន្តថា «​ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ក៏​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​រយៈពេល​១៤​ថ្ងៃ បន្ត​តាមដាន​សុខភាព ដើម្បី​ធ្វើតេស្ត​ជា​លើក​ទី​២ បន្តទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ អរគុណ​ណាស់​ដល់​ពុក​ម៉ែ​បងប្អូន អ្នក​ស្រលាញ់​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់គ្នា ដែល​បាន​បារម្ភ​និង​សួរសុខទុក្ខ​ជាច្រើន​ដែល​នាង​ខ្ញុំ មិនបាន​ឆ្លើយតបបាន​ទាំងអស់គ្នា ! សូម​ជូនពរ​មិត្តភក្តិ​បងប្អូន​ដែល​កំពុង​សម្រាក​ព្យាបាល ទទួលបាន​សុខភាព​ល្អ​រឹងមាំ​មកវិញ​ឆាប់ៗ និង​សូមអ្នក​ទាំងអស់គ្នា រក្សា​ជំហរ​ជំនះ​ឲ្យ​បាន ហង្ស​មាស​ត្រូវតែ​រឹងមាំ​។ សូម​ប្រុងប្រយ័ត្ន​នឹង​បន្ត​ការពារ​ថែទាំ​សុខភាព​អោយ​កាន់តែខ្លាំង​បន្ថែមទៀត​ចំពោះ​កូ​វិដ​១៩​នេះ "៣​កុំ ៣​កា​ពារ​” »​។​

 

​គួរ​ជម្រាប​ថា នៅក្នុង​មជ្ឈដ្ឋាន​សិល្បៈ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មហាជន​បានកត់សម្គាល់​ឃើញថា អ្នកសិល្បៈ​ល្បីៗ​មួយចំនួន​បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩ ក្នុងនោះ​បន្ទាប់ពី​ពិធី​ការិនី កែវ ចាន់​និមល និង​គ្រួសារ​, លោក ណុប បា​យ៉ា​រិ​ទ្ធ​, កញ្ញា វី ឌី​ណែ​ត និង តារាចម្រៀង អ្នកនាង សុគន្ធ នីសា ជាដើម​។ តែ​យ៉ាងណា បណ្តា​អ្នកគាំទ្រ​បាន​ជូនពរ​ជា​បន្តបន្ទាប់​ឲ្យ​តារា​ខាងលើ​ឆាប់​ជាសះស្បើយ​ឡើងវិញ និង​សូម​ឲ្យ​សិល្បករ​ផ្សេងទៀត ជៀសផុត​ពី​ជំ​ងី កូ​វីដ​-១៩ ផងដែរ​៕

«​

អ្នកនាង ឱក សុគន្ធ​កញ្ញា ប្រកាស​តាម Facebook ថា ខ្លួន​អវិជ្ជមាន Covid-19» ពេលធ្វើ​តេស្ត​លើក​ទី​១

PLB Banner on article detail