អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​

ថ្ងៃព្រហស្បតិ៍ 11 មីនា 2021, 8:27

​ក្រុមការងារ​បុរាណវិទ្យា​នៃ​ក្រសួងបរិស្ថាន កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង រកឃើញ​នៅ​កោះ​ប៉ោ ជាប់​ដែនជម្រកសត្វព្រៃ​តា​តៃ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។

 

លោក លឹម វណ្ណ​ច័ន្ទ ប្រធានការិយាល័យ នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​បានឱ្យដឹង នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ ថា​ផូស៊ីល​ឆ្អឹង​សត្វ​កប់​ក្នុង​ថ្ម មាន​ប្រវែង​៧០​ស​.​ម និង​ទទឹង​២០​ស​.​ម​។ លោក លឹម វណ្ណ​ច័ន្ទ បាន​បន្ថែមថា​នេះ​អាចជា​ផូស៊ីល​ឆ្អឹង​សត្វ​ដំបូង​ដែល​រកឃើញ​នៅ​កម្ពុជា និង​លេច​ចេញមក ក្នុង​ស្រទាប់​ថ្មភក់ ផ្នែក​ខាងក្រោម​នៃ​កោះ ទឹកសមុទ្រ​ច្រោះ​រាល់ថ្ងៃ​។ តាមរយះ​ផែនទី​ភូគព្ភសាស្ត្រ​តំបន់​នេះ​មាន​អាយុកាល​ក្នុង​ស័ក​ទី​២ (៦៥​លាន​-១៩០​លាន​ឆ្នាំ​) មានន័យថា អាចមាន​ទំនាក់ទំនង​និង​សត្វ​ដែល​រស់នៅ​ក្មុង​ពេលដែល​ដាយ​ណូ​ស័​រ​នៅមាន​ជីវិត​។

 

ក្រុមការងារ​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន​នឹង​បន្ត​សិក្សា​បន្ថែមទៀត​ដោយ​សហការ​ជាមួយ​អ្នកជំនាញ​ផ្នែក​សត្វ​បុរាណ​ជួយ​ក្នុងការ​កំណត់​ប្រភេទ​សត្វ​។​

អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​
អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​
អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​
អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​
អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​
អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​
អ្នកជំនាញ​កំពុង​សិក្សា​ផូស៊ីល​ឆ្អឹង​សត្វ​នៅ​កោះ​ប៉ោ​

PLB Banner on article detail