៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩

ថ្ងៃច័ន្ទ 8 មីនា 2021, 9:27

ក្នុង​រយៈពេល​តែ ៣៣ ម៉ោង​ប៉ុណ្ណោះ​យើង​បាន​រួមគ្នា​សម្រេច​នូវ​បេសកកម្ម​ដ៏​ធំ​មួយ គឺ​ការកែប្រែ​សណ្ឋាគារ The Great Duke (​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​) ដែលជា​សណ្ឋាគារ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ហើយ​ដែល​បាន​បិទទ្វារ​មិន​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​មកហើយ ឲ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីត​-១៩ កម្រិត​ស្រាល ដែល​អាច​ព្យាបាល​អ្នក​ជម្ងឺ​ប្រមាណ ៥០០​នាក់​»​។ នេះ​បើតាម ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​។

 

​ឯកឧត្តម បាន​សរសេរ​លើ​ទំព័រ​ហ្វ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា​នេះ​បន្តថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ក្រុមការងារ​ទាំង​អស់ពី​អង្គភាព​កងទ័ព កងរាជអាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួង​ការងារ សាលា​រាជធានី​ភ្នំពេញ អគ្គិសនី​យ​កម្ពុជា​(EDC) ក្រុមហ៊ុន​ឯកជន និង​មិត្ត​ភ័ក្ត្រ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការរៀប​ចំនេះ ព្រោះ​បើ​គ្មាន​ការចូលរួម​យ៉ាងសកម្ម​របស់​បងប្អូន​ទាំងអស់គ្នា​ទេ យើង​ក៏​មិនអាច​សម្រេច​កិច្ចការ​ដ៏​ធំ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច្នេះ​ដែរ​»​។

 

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្ថែមថា «​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ ធ្វើការ​ថ្លែង​អរគុណ​ដោយស្មោះ​ចំពោះ​ម្ចាស់​សណ្ឋាគារ The Great Duke ដែល​បាន​អនុញ្ញាតិ​អោយ​រាជរដ្ឋាភិបាល​ខ្ចី​សណ្ឋាគារ​ដ៏​ធំ​មួយ​នេះ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​-១៩​។​

 

​ការដាក់ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួងសុខាភិបាល​ក្នុងការ​ប្រមូលផ្តុំ​ធនធានមនុស្ស​, សម្ភារ​, បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយចំនួន បម្រើ​ដល់​ការជួយ​សង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា និង​ធានា​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​នៅក្នុង​សហគមន៍​»៕

៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩
៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩
៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩
៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩
៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩
៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩
៣៣​ម៉ោង​ប៉ុណ្ណោះ សណ្ឋាគារ The Great Duke ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម