រដ្ឋបាលខេត្ត​ព្រៃវែង ចាត់តាំង​បន្ទាន់​ឲ្យ​កំណត់​មុខសញ្ញា​អ្នកពាក់ព័ន្ធ ក្រោយ​រកឃើញ​គ្រូពេទ្យ​ម្នាក់​ឆ្លង​កូ​វីដ​១៩

ថ្ងៃច័ន្ទ 8 មីនា 2021, 8:57

​រដ្ឋបាលខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​៧ ខែមីនា​នេះ​បាន​ជូនដំណឹង​ដល់​សារ​ធារ​ណ​ជន និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​អ៊ឹម សុ​ភី ស្ថិតនៅ​ភូមិ​៣ ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​ជ្រាបថាៈ ឈ្មោះ អ៊ឹម សុ​ភី ជា​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​អ៊ឹម សុ​ភី គឺមាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​អ្នក​ជម្ងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​។​

 

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ រដ្ឋបាលខេត្ត​បាន​ចាត់តាំង​បន្ទាន់​ដល់​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ដឹកនាំ​ចុះ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ដែល​ពាក់ព័ន្ធ រួមមាន​៖ ១- មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ស្រុក​ពាម​រក៍ ២- អ្នក​ដែល​បានមក​សម្រាក និង​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​អ៊ឹម សុ​ភី ៣- ក្រុមគ្រួសារ ប្រពន្ធ កូន និង​អ្នករស់នៅ​ជាមួយ​ឈ្មោះ អ៊ឹម សុ​ភី និង​៤- អ្នក​ដែលមាន​ការពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវ​ដ​១៩ ក្នុង​សហគមន៍ រដ្ឋបាលខេត្ត​ព្រៃវែង អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព គិត​ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ សូម​សហការ ជាមួយ​សមត្ថកិច្ច និង​មន្ទីរជំនាញ ដោយ​ត្រូវ​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​នៅ មន្ទីរពេទ្យបង្អែក​អ្នក​លឿង ស្រុក ពាមរ​ក៏ ខេត្តព្រៃវែង​។

 

​ដោយឡែក​ចំពោះ​បងប្អូន​ដែល​មិន​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍​ខាងលើ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជាៈ ផ្តាសាយ ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឈឺបំពង់ករ ឬ​មាន​រោគសញ្ញា​ស្រដៀង សូម​អញ្ជើញ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​ស្ថិតនៅ​ជិត​កន្លែង​បងប្អូន​រស់នៅ ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​៕

រដ្ឋបាលខេត្ត​ព្រៃវែង ចាត់តាំង​បន្ទាន់​ឲ្យ​កំណត់​មុខសញ្ញា​អ្នកពាក់ព័ន្ធ ក្រោយ​រកឃើញ​គ្រូពេទ្យ​ម្នាក់​ឆ្លង​កូ​វីដ​១៩
រដ្ឋបាលខេត្ត​ព្រៃវែង ចាត់តាំង​បន្ទាន់​ឲ្យ​កំណត់​មុខសញ្ញា​អ្នកពាក់ព័ន្ធ ក្រោយ​រកឃើញ​គ្រូពេទ្យ​ម្នាក់​ឆ្លង​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម