​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់​ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​

ថ្ងៃច័ន្ទ 8 មីនា 2021, 8:48

​ខេត្តបាត់ដំបង​!  កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង ពាក់ព័ន្ធ​ករណី​រក្សាទុក ចាត់ចែង​អោយប្រើ​ប្រាស់ សម្របសម្រួល​អោយប្រើ​ប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង ០៥​និង​៣៥​នាទី ទៀបភ្លឺ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ខា​រ៉ា​អូរ​ខេ (The Voice ចាស់​)​ស្ថិត​ក្នុងភូមិ​នំក្រៀប  សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។​

 

​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ១៤​នាក់​រួមមាន​៖
១-​ឈ្មោះ ស្រ៊ុន ឡាយ ភេទ​ស្រី អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​
២-​ឈ្មោះ ស្រេ​ត ភា​រ៉ង់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ  រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​
៣-​ឈ្មោះ ឈុន ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​
៤-​ឈ្មោះ ថន ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​
៥-​ឈ្មោះ ឡ​ន លាប​សុខ​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ​
៦-​ឈ្មោះ មាន សុភា​នុ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​
៧-​ឈ្មោះ សេង ឆេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​
៨-​ឈ្មោះ ឆេង ប៊ុនហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​
៩-​ឈ្មោះ តាំង ជី​ញ​ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
១០-​ឈ្មោះ ខៀវ ដេវីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​
១១-​ឈ្មោះ ដាង ស្រីមុំ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន សង្កាត់​ព្រែក​ព្រះស្ដេច  ក្រុង​បាត់ដំបង
១២-​ឈ្មោះ ភ័​ណ្ឌ បញ្ញា​ពេជ្រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​
១៣-​ឈ្មោះ លីន លីដា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បាឡាត់ ឃុំ​ន​រា ស្រុក​សង្កែ​
១៤-​ឈ្មោះ ហាក់ ស្រី​ម៉ី ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិក​ន្ទឺ​២ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

 

​វត្ថុតាង​ចាប់​យកបាន​រួមមាន -​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(KETAMIN)​ចំនួន​០៣​កូន​ថង់ ទម្ងន់ ២,១០​ក្រាម
-​ថ្នាំញៀន​ប្រភេទ​អុ​ិ​ច​ស្តា​សុ​ី​(MDMA)​ចំនួន​០២​គ្រាប់ ទម្ងន់ ០,៦៩​ក្រាម​
-​ទូរទស្សន៍​ចំនួន​០៣​គ្រឿង -​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង
-​បន្ទះ​ថ្នាំ​ពណ៌​ក្រហម​មាន​អក្សរ FER VIT ចំនួន​០៦​គ្រាប់​
-​អំភ្លី​ចំនួន​០៤​គ្រឿង
-​ប្រដាប់​ស្រូប​សម្លេង​០២​គ្រឿង​
-​ភ្លើង​វិល​០៣ ,​វេ​ប​ចំនួន​០១ និង​សម្ភារៈ​សម្រាប់​ចែករំលែក​ថ្នាំញៀន​លក់​មួយចំនួន​ផងដែរ​។​

 

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០​នាក់​រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយឡែក​ជនសង្ស័យ​ចំនួន​០៤​នាក់ ភេទ​ស្រី ជា​អនីតិជន បានធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំញៀន និង​ប្រគល់​ទៅអោយ​អាណាព្យាបាល​យកទៅ​អប់រំ​បន្ត​នៅ​សហគមន៍​ផងដែរ​៕​

​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់​ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​

PLB Banner on article detail