អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​

ថ្ងៃច័ន្ទ 8 មីនា 2021, 8:45

​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យមើល​សកម្មភាព​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​បំពេញការងារ​ជួរមុខ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​ក្រុងព្រះសីហនុ មាន​ទីតាំង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

 

​សូមជម្រាបថា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​សាលា​បឋម​- អនុ វិទ្យាល័យ​តេ​ជោ​សែន​កម្មករ​ក្រុង ចែកចេញជា​ពីរ​ប្រភេទ ទី​១.​ការចាក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ Sinopharm សម្រាប់​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ រហូតដល់ ៥៩​ឆ្នាំ ។ ដោយឡែក​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ Astra Zeneca សម្រាប់​មនុស្ស​ដែលមាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​។

 

​ក្នុងឱកាស​នោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល​បានមក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​ថា យើង​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រក្សា​សណ្តាប់ធ្នាប់ និង​គម្លាត​សុវត្ថិភាព​។ ពិសេស​ការរៀបចំ​សណ្ដាប់​បានល្អ​វា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ពីរ ទី​១.​សម្រួល​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​បាន​លឿន ទី​២. អត់​មានការ​ចម្លង​គ្នា​ទៅវិញទៅមក សូម​រក្សា​គម្លាត​ឱ្យបាន ១,៥០​ម៉ែត្រ និង​ចូលរួម​អនុវត្ត​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ពិសេស​គោលការណ៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៣.​ការពារ និង ៣​កុំ ទើប​យើង​ជៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕​

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ​

PLB Banner on article detail