ឯកឧត្តម គួច ចំរើន អភិបាល ចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ

ថ្ងៃអាទិត្យ 7 មីនា 2021, 7:4

ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ធ្វើជាមណ្ឌលសម្រាប់ការវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ វិញ អមដំណើរដោយលោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ដោយយោងតាមការណែនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ខិតខំចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលនៅជួរមុខ កំពុងប្រតិបត្តិការនៅតាមមណ្ឌលធ្វើចត្តាឡីស័ក នឹងកន្លែងដែលមានការពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង។ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មានពីរប្រភេទគឺ Sino Pharm សម្រាប់ចាក់ជូនក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ ដល់៥៩ឆ្នាំ និងAstra Zeneca សម្រាប់ក្រុមមនុស្សចាប់ពីអាយុ៦០ឆ្នាំឡើងទៅ។ ដោយផ្អែកលើស្ថានភាពជាក់ស្តែង និងទទួលបានការឯកភាពពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចធ្វើការផ្លាស់ប្តូរទីតាំងចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ពីក្នុងមន្ទីរពេទ្យបង្អែកខេត្ត មកសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ វិញ ដោយទីតាំងថ្មីនេះមានសភាពធំទូលាយ ដោយអាចបង្កើនវិសាលភាពក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងមុន និងមានទីតាំងនៅជិតមន្ទីរពេទ្យបង្អែកខេត្តផងដែរ។ ទន្ទឹមនោះយើងក៏ត្រៀមរថយន្តសង្គ្រោះចំនួន ០២គ្រឿង ប្រចាំការនៅក្នុងមណ្ឌលចាក់វ៉ាក់សាំងនេះ ។

ឯកឧត្តម គួច ចំរើន បន្តថា រដ្ឋបាលខេត្តបានឯកភាពយកទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ជាទីតាំងចាក់វ៉ាក់សាំង ហើយក្រុមការងាររបស់យើងបានចុះមកធ្វើការពិនិត្យ និងរៀបចំដំណើរការដើម្បីបន្តការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinopharm និងAstraZeneca ជូនមន្ត្រីប្រចាំគោលដៅដែលយើងបានកំណត់រួចហើយ ។ 

ចំពោះទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករនឹងដាក់ឱ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នេះតទៅ ដោយឡែកសម្រាប់បងប្អូនដែលត្រូវធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ សូមអញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុវិញ។

យើងបន្តការចាក់វ៉ាក់សាំងទៅតាមការរៀបចំដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងដើម្បីពន្លឿនការចាក់ឱ្យបានលឿន ប្រសិន បើមិនបានរៀបចំទេស្ថានភាពដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់ ព្រោះបទពិសោធន៍ដូចកាលពីល្ងាចថ្ងៃម្សិលមិញ បងប្អូនដែលមិនទាន់កំណត់មុខសញ្ញាដើម្បីចាក់វ៉ាក់សាំង ពួកគាត់ក៏មកបញ្ចៀតគ្នាចាក់វ៉ាក់សាំងធ្វើឱ្យមានការលំបាក ទី១.នាំឱ្យមានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ ទី២.អាចថាស្ថានការរបស់យើងនៅតែខិតខំគោរពនូវគោលការ ៣.ការពារ និង ៣.កុំ ពិសេសគន្លាតសុវត្ថិភាព បើយើងមកប្រជ្រៀតគ្នាវាខុសនឹងគោលការរបស់ក្រសួងសុខាភិបាលដែលបានកំណត់ ដូច្នេះអ្វីដែលជាការរៀបចំ គឺយើងត្រូវរៀបចំប្រើប្រាស់ឱ្យអស់សក្តានុពលនូវក្រុមគ្រូពេទ្យរបស់យើង ក្នុងការចាក់វ៉ាក់សាំងឱ្យបានលឿន ឱ្យបានច្រើនក្នុងមួយថ្ងៃៗ ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមរបស់យើង៕

PLB Banner on article detail

អត្ថបទពេញនិយម