ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៣២គ្រួសារ នោស្រុករុក្ខគីរី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

ថ្ងៃសុក្រ 5 មីនា 2021, 15:18

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ  រី អនុប្រធានកិត្តិយសសាខា

ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តនិងសហការីដោយមានការអញ្ចើញចូលរួមពី អនុសាខាស្រុកបានអញ្ចើញចុះសួរសុខទុកសំណេះសំណាល និងនាំយក អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់ធ្ងរ និងធម្យមចំនួន ៣២គ្រួសារក្នុងឃុំចំនួន៤នៃស្រុករុក្ខគីរី ខេត្តបាត់ដំបង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុយ រី បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា   ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពល រដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ នឹងបានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើអោយខូចខាតទ្រព្យសម្បត្តិ រួមមានរលំផ្ទះនិងរបើកដំបូលនាពេលនេះ និងបានផ្តាំផ្ញើសូមអោយមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។​

ឯកឧត្តមបានបន្តជំរុញឲ្យអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំទាំងអស់ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ និងបើមានចេញទៅក្រៅផ្ទះត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសបន្តផ្សព្វផ្សាយនឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៖  ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) និង ៣កុំ (១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដេីម)។

ថ្វីត្បិត​អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដូចទិសស្លោក​ខ្ញុំ​️កាកបាទ ក្រហមកម្ពុជា-​មិនទុកនណាម្នាក់ចោលឡើយ។​

សម្ភារៈត្រូវផ្តល់ជូននាពេលនេះក្នុង០១គ្រួសារៗទទួលបាន៖ -អង្ករ២៥ គីឡូក្រាម,មី ១កេស,មុង ១ -ក្រមា១ -អាវយឺត១,ទឹកសុទ្ធវីឃែរ ចំណុះ២០លីត្រ១ធុង -ទឹកត្រី និងស៊ីអ៊ីវ ១យួរ -សាប៊ូ១ដុំ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ មានភ្លៀងកក់ខែលាយឡំដោយខ្យល់កន្រ្តាក់នៅស្រុករុក្ខគីរីប៉ះពាល់លើឃុំចំនួន៤ក្នុងភូមិចំនួន១១ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៧២ខ្នង សាលារៀន ១ខ្នង រងគ្រោះធ្ងន់ធ្ងរចំនួន១៣ខ្នង  រងគ្រោះមធ្យមចំនួន១៩ខ្នង និងរងគ្រោះស្រាលចំនួន៤០ខ្នង ក្នុងនោះសាខាខេត្តបាត់ដំបង បានឆ្លើយតបចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរនិងមធ្យមសរុបចំនួន៣២ គ្រួសារ ដោយឡែកកម្រិតស្រាលអនុសាខាស្រុកនិងក្រុមការងារឆ្លើយតបជាបន្តបន្ទាប់ផងដែរ។

PLB Banner on article detail