ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី០៤នាក់ ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 14:13

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី០៣  ខែមិនា ឆ្នាំ២០២១ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ  និងចំណុចភូមិនរា១ ឃុំនរា ស្រុកសង្កែ នៃខេត្តបាត់ដំបង។

 

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន!

 

១-ឈ្មោះ គក់ គឹមសួង ហៅ ទីង ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ បូ ចិន ភេទប្រុស អាយុ៤១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអំបែងថ្ងៃ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

៣-ឈ្មោះ ណើប ណៃ ភេទប្រុស អាយុ៣៧ឆ្នាំ 

៤-ឈ្មោះ គុជ អាស៊ីយ៉ាស ភេទស្រី អាយុ៣៩ឆ្នាំ ទាំងពីរនាក់រស់នៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

 

-វត្ថុតាងចាប់យកបានរួមមាន៖

ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ០៣ថង់ ទម្ងន់ ២,៣៦ក្រាម

-ទូរស័ព្ទដៃចំនួន០១គ្រឿង

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង ។

 

  ជនសង្ស័យក្រោយពីឃាត់ខ្លួនយកមកសាកសួរ រួមជាមួយនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតីវិធី។

ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី០៤នាក់ ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail