ឆ្នាំ​២០២០ គ្រោះធម្មជាតិ​ប៉ះពាល់​ដី​ដាំ​ដុះ​ដំណាំ​ជាង ៥៦​ម៉ឺន​ហិកតា

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 11:30

​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២០ បាន​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ចំនួន​ពីរដង គឺ​គ្រោះរាំងស្ងួត​ដើមរដូវ​វស្សា និង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ចុងរដូវ​វស្សា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិកម្ម​ប្រមាណ​ជា ៥៦០ ០០០ ហ​.​ត ជាពិសេស​ដំណាំ​ស្រូវ​បាន​ប៉ះពាល់​សរុប​ចំនួន ៤៤៩ ៧៩៧ ហិកតា ដែល​ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន ១៥៤ ៣២៨ ហិកតា ស្ថិតនៅក្នុង​១៩​ខេត្ត​។ នេះ​បើតាម​ហ្វេ​ស​បុក​ផេ​ក​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ នេះ​។​

ឯកឧត្តម វេ​ង សាខុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖

លទ្ធផល​នៃ​ការស្តារ​ឡើងវិញ​នៃ​ការខូចខាត​ដំណាំ​ស្រូវ​រដូវវស្សា ដែល​បាន​ទទួលរង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ចុងរដូវ​វស្សា នៅ​ឆ្នាំ​២០២០ កន្លងទៅ​

ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២០ កន្លង​ទៅបាន​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ចំនួន​ពីរដង គឺ​គ្រោះរាំងស្ងួត​ដើមរដូវ​វស្សា និង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ចុងរដូវ​វស្សា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កសិកម្ម​ប្រមាណ​ជា ៥៦០ ០០០ ហ​.​ត ជាពិសេស​ដំណាំ​ស្រូវ​បាន​ប៉ះពាល់​សរុប​ចំនួន ៤៤៩ ៧៩៧ ហិកតា ដែល​ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន ១៥៤ ៣២៨ ហិកតា ស្ថិតនៅក្នុង​១៩​ខេត្ត​។    

ដើម្បី​ចូលរួម​រំលែក​ទុក្ខលំបាក​របស់​ប្រជាកសិករ និង​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ស្បៀង បន្ទាប់ពី​ទទួលរង​គ្រោះទឹកជំនន់ សម្តេច​តេ​ជោ បាន​ដាក់ចេញ​បទបញ្ជារ​ឲ្យ​បញ្ចេញ​គ្រាប់ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ជាបន្ទាន់ បន្តបន្ទាប់ អស់​គ្រាប់​ពូជស្រូវ​ចំនួន ៦ ៥៧៦ តោន ដើម្បី​អន្តរាគមន៍​ចែកជូន​ដល់​គ្រួសារ​កសិករ​ចំនួន ៦៩ ៨១៦​គ្រួសារ សម្រាប់ធ្វើ​ការស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​លើ​ផ្ទៃដី​ប្រមាណ ៦៥ ៧៦០​ហិកតា​។ ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ដី​គ្រប់​លំដាប់ថ្នាក់ បានធ្វើ​អន្តរាគមន៍​ផ្តល់​គ្រាប់​ពូជស្រូវ​ជូន​កសិករ ធ្វើការ​ស្តា​រលើ​ការដាំដុះ​ឡើងវិញ​បាន​ទាន់ពេលវេលា ហើយ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​។ តាម​ការ​គណនា​ការចំណាយ​សម្រាប់​ទិញ​គ្រាប់​ពូជស្រូវ និង​ការដឹកជញ្ជូន​គ្រាប់ពូជ​សម្រាប់​ចែក​កសិករ អស់​ថវិកា​ប្រមាណ ៤,៥៣​លាន​ដុល្លារ ។​

ក្នុងការ​ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ការស្តារ​ការខូចខាត​ដំណាំ​ស្រូវ​ឡើងវិញ​ក្រោយ​ទឹកជំនន់ បានចាប់ផ្តើម​ពី​ដើមខែ​វិច្ឆិកា រហូតដល់​ដើមខែ​ធ្នូ ឆ្នាំ​២០២០​។ លទ្ធផល​នៃ​ការ​ស្តារឡើងវិញ​មកដល់ពេលនេះ​គឺ​បាន​ប្រមូល​ផល​បណ្តើរៗ និង​អាច​បញ្ចប់​នៅ​ដើមខែ​មេសា ឆ្នាំ​២០២១​ខាងមុខនេះ​។ តាមរយៈ​ការចុះពិនិត្យ​និង​វាយតម្លៃ​កន្លងមក​បានបញ្ជាក់​ឲ្យ​ដឹងថា ស្ថានភាព​លូតលាស់​របស់​ដំណាំ​ស្រូវ​ដែល​បាន​ស្តារឡើងវិញ​ស្ទើ​តែ​ទាំងអស់​មានការ​លូតលាស់​បានល្អ​ប្រសើរ ហើយ​នៅ​តំបន់​មួយចំនួន​ក៏បាន​ការប្រមូល​ផល​ស្រូវ​ជា​បណ្តើ​រហើយ​ដែរ រីឯ​ទិន្នផល​ស្រូវ​សើម​ដែល​ទទួលបាន​ពី ៣ ទៅ ៦,៥​តោន​/​ហិកតា (​មធ្យម ៤,៥​តោន​/​ហិកតា​) អាស្រ័យ​លើ​ស្ថានភាព​ដី និង​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​។  ចំពោះ​ទីផ្សារ​ស្រូវ​វិញ ឆ្នាំនេះ​កសិករ​សប្បាយចិត្ត ព្រោះ​តម្លៃ​ស្រូវ​ថ្លៃ​ជាង​រាល់​ឆ្នាំ គឺ​ពី​៩៥០ ដល់ ១ ១០០​រៀល​/​គីឡូក្រាម​។ តាម​ការ​គណនា​ប្រាក់ចំណូល​សរុប​ដែល​ទទួលបាន​ពី​ការលក់​ស្រូវ​របស់​ប្រជាកសិករ​ដែល​មក​ទទួល​គ្រាប់​ពូជស្រូវ​អន្តរាគមន៍​ពី  សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺអាច​មាន​ចំនួន​ប្រមាណ​ជាង ៧៨ លាន​ដុល្លារ​អាមេរិក​។​

PLB Banner on article detail