ខ្យល់ពុល វាយលុក​ភាគ​ខាងជើង​នៅ​វៀតណាម អាច​បង្ក​ជា​ជំងឺមហារីក​

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 10:31

​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នៅ​ភាគ​ខាងជើង ឈៀង​ខាងកើត និង​តំបន់​ដីសណ្ត​ទន្លេ Hong វៀតណាម​ប្រឈម​នឹង​ខ្យល់ពុល​មាន​លាយ​ជាមួយនឹង​កម្ទេច​ល្អិត ដែលជា​ប្រភេទ​លោហៈ​ធ្ងន់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​មនុស្ស​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​វៀតណាម​។​

 

​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​វៀតណាម​បានប្រកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សិស្ស​និស្សិត សិក្ខាកាម ដែល​កំពុងស្នាក់នៅ ឬ​កំពុងមាន​វត្តមាន​ក្នុងប្រទេស​វៀតណាម សូម​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​វត្តមាន​ខ្យល់ពុល ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០២១ នៅ​ភាគ​ខាងជើង​ឈៀង​ខាងកើត និង​តំបន់​ដីសណ្ត​ទន្លេ Hong​។​

 

​ក្នុងអំឡុង​ពេលនេះ គុណភាព​ខ្យល់​គឺ​មិនល្អ​នោះឡើយ អ្នកជំនាញ​បរិស្ថាន​បាន​ណែនាំ​ឲ្យ​ជៀសវាង​ការចេញ​ក្រៅ​, បិទ​បង្អួច​នៅពេល​ព្រឹក​, និង​ត្រូវ​ប្រើ​ម៉ាស់​ការពារ​ធូលី​ពេលចេញ​ក្រៅ និង​ត្រូវ​លាង​សំអាត​រន្ធ​ច្រមុះ នឹង​ទឹកអំបិល​។ គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ខ្យល់ពុល​នេះ​មាន​លាយឡំ​ជាមួយនឹង​កំទិច​ល្អិតៗ ដែល​អាច​ផ្គុំ និង​ជ្រៀត​ចូលដល់​កូន​ថង់​តូចៗ​នៃ​សួត និង​ក្នុង​ស​សៃ​ឈាម អាច​បង្ក​ទៅ​ចា​ជំ​អឺ​មហារីក ឬ​ប៉ះពាល់​ដល់ DNA និង​នាំ​ឲ្យ​មាន​បំរែបំរួល​សេ​ណេ​ទឹក ៕​

ខ្យល់ពុល វាយលុក​ភាគ​ខាងជើង​នៅ​វៀតណាម អាច​បង្ក​ជា​ជំងឺមហារីក​
ខ្យល់ពុល វាយលុក​ភាគ​ខាងជើង​នៅ​វៀតណាម អាច​បង្ក​ជា​ជំងឺមហារីក​

PLB Banner on article detail