រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​យូរ អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ពលរដ្ឋ ការពារ​ប្រភពទឹក​

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 10:21

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ការពារ​ប្រភពទឹក ជៀសវាង​កុំ​ឲ្យ​មានការ​បង្កបង្កើនផល​ស្រូវប្រាំង​បន្ថែមទៀត ព្រោះ​ប្រភពទឹក​នេះ ទុក​សម្រាប់តែ​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ព្រោះថា​រដូវប្រាំង​ក៏​នៅមាន​ពេលវេលា​យូរ​ទៀត​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​លើ​គេហទំព័រ​ហ្វេ​ស​បុក​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​០៣ ខែមីនា ម្សិលមិញ​។​

 

​យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត បានស្នើ​កុំឱ្យ​បងប្អូន​ស្រុក​មង្គល​បូរី ព្រួយបារម្ភ ព្រោះ​ពេលនេះ បរិមាណ​ទឹក​ដែល​ក្រុមការងារ​ជំនាញ​មន្ទីរ​ធនធានទឹក​ខេត្ត បាន​បូម​ទាំងយប់​ទាំងពី​ស្ទឹង​សិរីសោភ័ណ ទៅកាន់​ស្ទឹង​មង្គល​បូរី ក្នុង​ចំងាយ​ប្រមាណ​១៥ គីឡូម៉ែត្រ បាន​កំពុង​ហូរ​ចូល​ស្ទឹង​មង្គល​បូរី នៅត្រង់ចំណុច​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ហើយ​៕​

រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​យូរ អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ពលរដ្ឋ ការពារ​ប្រភពទឹក​
រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​យូរ អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ពលរដ្ឋ ការពារ​ប្រភពទឹក​
រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​យូរ អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ពលរដ្ឋ ការពារ​ប្រភពទឹក​
រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​យូរ អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ពលរដ្ឋ ការពារ​ប្រភពទឹក​
រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​យូរ អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ពលរដ្ឋ ការពារ​ប្រភពទឹក​
រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​យូរ អភិបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ពលរដ្ឋ ការពារ​ប្រភពទឹក​

PLB Banner on article detail