ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ១២​គីឡូក្រាម ក្នុង​ផ្សារ​ព្រែក​តា​ច្រែង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 8:50

(​ខេត្តបាត់ដំបង​)៖ នៅ​ថ្ងៃ​ពុធ ៥​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង ដោយ​ទទួលបាន​ការសហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ដែលជា​គ្រឿងឧបភោគ បរិភោគ នៅ​ផ្សារ​ព្រែក​តា​ច្រែង និង​ផ្ទះ​លក់ទំនិញ ក្នុង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

​គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​មួយចំនួន​រួមមាន​៖ ពពុះសណ្ដែក ជ្រក់ទំពាំង ជ្រក់ស្ពៃ ណែម​សាច់​ត្រី សរសៃ​គុយទាវ (​តូច និង​ធំ​) មី​លឿង មឹក និង​បង្គា ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ផងដែរ​។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ប្រមាណ ១២​គីឡូក្រាម រួមមាន​៖
- ពពុះសណ្ដែក មាន​សារ​ធាតុគីមី បូរ៉ា​ក់ (Borax) ចំនួន ៣​គីឡូក្រាម​
- ដៃ​មឹក មាន​សារ​ធាតុគីមី ហ្វូ​ក​ម៉ា​លីន (Formalin) ចំនួន ២.៥០​គីឡូក្រាម​
- មី​កំប៉ុង ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ៦.៥០​គីឡូក្រាម​។​

​បន្ទាប់មក​មន្ត្រី​សាខា ក​.​ប​.​ប​. បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក​ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

PLB Banner on article detail

អត្ថបទពេញនិយម