កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង

ថ្ងៃពុធ 3 មីនា 2021, 15:31

(ប៉ៃលិន) ៖ រហូតមកដល់ព្រឹកថ្ងៃទី០៣ខែមីនា ឆ្នាំ២០១ គេសង្កេតឃើញប្រជាកសិករជាច្រើន គ្រួសាររស់នៅក្នុងភូមិបាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បាននាំគ្នាប្រកបមុខរបរដាំបន្លែផ្សេងៗ ដូចជា ត្រសក់ទ្រើង ត្រប់ស្រួយ ត្រប់វែង ម្ទេសប្លោក និងសណ្តែកកួរជាដើម ដោយបេះលក់បានប្រាក់សម្រាប់សងបំណុលគេ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ តែពួកគាត់មានការរអ៊ូរទាំ ខណ:តម្លៃទីផ្សារ ធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិជម្ងឺកូវីដ-១៩ ដែលអ្នកខ្លះបង្ខំចិត្តប្រមូ លផលលក់ ទាំងការមិនសប្បាយចិត្តនោះឡើយ ។ 

 

  បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ចេត លឿត អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំស្ទឹង ត្រង់ ស្រុកសាលាក្រៅ បានដាំម្ទេសប្លោកហាវ៉ៃ និងម្ទេសប្លោកប្រភេទផ្សេងទៀតចំនួន៣រ៉ៃ (កន្លះហិកតា) ត្រប់វែង ត្រប់ស្រួយ ដោយប្រមូលផលលក់បានចំនួន៦លើកមកហើយ ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ តម្លៃទីផ្សារបន្លែម្ទេស ហាក់ដូចជាធ្លាក់ចុះខ្លាំងជាងមុន ដោយកាលពីឆ្នាំ២០២០ តម្លៃម្ទេស១គីឡូក្រាម ឈ្មួញទិញ ក្នុងតម្លៃ៣៥០០រៀល ។ តែនៅដើមឆ្នាំ២០២១នេះ ឈ្មួញទិញត្រឹមតែ១គីឡូក្រាម តម្លៃ៦០០ទៅ៧០០រៀលប៉ុណ្ណោះ ។

 

 ប្រភពបន្តទៀតថា ក្នុងរយ:ពេល២ទៅ៣ថ្ងៃម្តង គាត់អាចប្រមូលផល ផ្លែម្ទេស លក់ឱ្យឈ្មួញនៅផ្សារប៉ុមពុយ ខេត្តបាត់ដំបង ចាប់ពី៦០០ទៅ៧០០គីឡូក្រាម បើគិតទៅការដាំបន្លែនៅពេលនេះ គឺមិនមានការចំណេញនោះទេ ព្រោះត្រូវចំណាយច្រើន ទៅលើថ្លៃប្រេងបូមទឹកស្រោច ថ្នាំកំចាត់សត្វល្អិត  ក៏ដូចជាថ្លៃដឹកជញ្ជូន ។  

 

  ចំណែកស្រ្តីម្នាក់ទៀត ឈ្មោះ ខន សុខា អាយុ៣៤ឆ្នាំ រស់នៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ បានឱ្យដឹងដែរថា ៖ គាត់ដាំត្រប់ជាច្រើនដើម និងដាំម្ទេសប្លោកជាង២០០ដើម នៅលើដីចម្ការរបស់ខ្លួន ក្បែរមាត់អូរ ហើយក៏បានបេះលក់ជាច្រើនលើកច្រើនសារមកហើយ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

 

 គាត់បញ្ជាក់ថា ម្ទេសរបស់ខ្លួន មិនប្រើជីគីមីនោះទេ គឺប្រើជីធម្មជាតិសុទ្ធសា ធ ព្រោះនៅលើដីក្បែរអូរនេះ មានជីវជាតិល្អ គ្រាន់តែបូមទឹកស្រោច និងប្រើថ្នាំកំចាត់សត្វល្អិតប៉ុណ្ណោះ ។ តែដោយសារពេលនេះ តម្លៃទីផ្សារធ្លាក់ចុះខ្លាំង ក្រុមគ្រួសាររបស់គាត់ ក៏មានការ ព្រួយបារម្ភពីជីវភាពប្រចាំថ្ងៃផងដែរ ខណ:ចងការប្រាក់ពីធនាគារយកទៅធ្វើដើមទុន ដាំបន្លែនេះ ។ 

 

  ស្រ្តីម្នាក់ទៀត ឈ្មោះ សុទ្ធ គឹមហៀប អាយុ៤៥ឆ្នាំ បានដាំសណ្តែកលើផ្ទៃដី១រ៉ៃ (៤០ម៉ែត្របួនជ្រុង) និងដាំបន្លែត្រប់ស្រួយ បន្លែខាត់ណា បានត្អូញត្អែរដែរថា ៖ ពីមុនបន្លែ មានតម្លៃខ្ពស់ក្នុង១គីឡូក្រាម ឈ្មួញទិញចាប់ពី៣០០០ទៅ៤០០០រៀល ។

 

 តែពេលនេះ គាត់លក់សណ្តែកកួរ១គីឡូ ក្រាម ត្រឹមតែ១០០០ទៅ១៥០០រៀលប៉ុណ្ណោះ ហើយត្រប់ស្រួយ១គីឡូក្រាម តម្លៃ៦០០ទៅ៧០០រៀល ខណ:ជម្ងឺបញ្ហាកូវីដ-១៩ កំពុងតែកើតមាននៅក្នុងប្រទេសជិតខាង ក៏ដូចជាប្រទេសកម្ពុជាផងដែរ ។ គាត់បន្តទៀតថា ទោះបីជាយ៉ាងណា គាត់ក៏សំណូមពរឱ្យខាងមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរខេត្តប៉ៃលិន ជួយរកទីផ្សារឱ្យតម្លៃបន្លែ និងកសិផលផ្សេងៗ ឡើងថ្លៃផងដែរ ព្រោះបើតម្លៃធ្លាក់ចុះខ្លាំងពេក មិនអាចរកចំណូលសម្រាប់សងបំណុលគេរួច និងផ្គត់ផ្គង់ជីវភាពគ្រួសារគ្រប់គ្រាន់នោះឡើយ ៕

កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង
កសិករជាច្រើនគ្រួសារ ដាំបន្លែ ក្បែរមាត់អូរ សម្រាប់លក់យកប្រាក់ផ្គត់ផ្គង់ជីវភាព ខណ:ទីផ្សារធ្លាក់ចុះខ្លាំង

PLB Banner on article detail

អត្ថបទពេញនិយម