កសិករ​រីករាយ​ខណៈ​ស្ពៃជើងទា​មាន​ហាងឆេង​ឡើងវិញ ក្រៅពី​ចំណេញ ​អាចផ្តល់ការងារ​ដល់​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​

ថ្ងៃពុធ 3 មីនា 2021, 10:25

​ស្ពៃជើងទា ដែល​ប្រជាជន​ខ្មែរ​យើង​និយម​យកទៅ​ធ្វើ​ជ្រក់​រឺ​ស្លម្ជូរ​នោះ ចាប់ផ្តើម​មាន​ហាងឆេង គួរសម​វិញ​ហើយ ដែល​ធ្វើអោយ​ម្ចាស់​ចំការ​រីករាយ ដោយសារ​អាច​ផ្តល់​ផលចំណេញ​ខ្លះ និង អាច​ផ្តល់ ការងារ​ដល់​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ថៃ​។​

 

លោក ពុ​យ ជា​ម្ចាស់​ចំការ​ស្ពៃជើងទា​ប្រមាណ​ជិត​៣០​រ៉ៃ​ក្នុងភូមិ​អំពិល ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បា ត់​ដំបង​បាន​និយាយថា​បច្ចុប្បន្ន​គាត់​កំពុង​មមា​ញិ​ក​ប្រមូល​ផល​ស្ពៃជើងទា​មួយកន្លែង​សិន​ដែលមាន​ទំ​ហ៊ំ​១៤​រ៉ៃ ដែល​អាច​ប្រមូល​ផល​បាន​ជាង​១០០​តោន ។​ដោយ​លោក​បញ្ជាក់ថា​១​សប្តាហ៍​មកនេះ​ស្ពៃ ជើង​ទា បាន​ហក់​ឡើង មួយ​គីឡូ​៥០០​រៀល​វិញ​ហើយ ខណៈ​កន្លងទៅ​បានតែ​២០០​ទៅ​៣០០​រៀល​ប៉ុណ្ណោះ​។​

 

លោ​កថា​ តម្លៃ​៥០០​រៀល​មួយ​គីឡូ អាច​ផ្តល់​ផលចំណេញ​បាន​ខ្លះ ក្រៅពី​ចំណាយ លើ​កម្មករ​ដែល​ធ្វើការ​ជា ប្រចាំ ក្នុង​ចំការ​របស់គាត់ ជិត​២០​នាក់​ដែល​ភាគច្រើន​ទើប​ត្រឡប់​មកពី​ថៃ ។​
​អតីត​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ លោក ជឿ​ត​បាន​និយាយថា ក្រុម​ខ្លួន​មាន​គ្នា​១០​នាក់ រួម​កម្លាំង​គ្នា​ស៊ីឈ្នួល​ប្រមូល​ផល​ស្ពៃជើងទា ក្នុង​មួយថ្ងៃ​បាន​៥​តោន ដោយ​ក្នុង​មួយ​តោន​តម្លៃ ១០​ម៉ឺន​រៀល ។ ប្អូន​និយាយថា​ក្នុង​មួយថ្ងៃ​ពួកគេ​អាច​រកបាន​ម្នាក់​៥​ម៉ឺន​រៀល​ដែរ  បើ​ប្រៀប ធៀប​ធ្វើការ​នៅ​ថៃ​មិន​ខុសគ្នា​នោះទេ ។​

 

​ក្រុម​ពលករ​ដែល​កំពុង​ស៊ីឈ្នួល​ប្រមូល​ផល​ស្ពៃជើងទា​បាន​និយាយថា​បើសិន​ជាមាន​ការងា​រ​ក្នុងស្រុក​ធ្វើ​រាល់ថ្ងៃ​ពួកគាត់​មិន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នោះទេ ដូច្នេះ​ពួកគាត់​សំណូមពរ ដល់​រាជរដ្ឋាភិបាល​ជម្រុញ ទីផ្សារ​បន្លែ​ក្នុងស្រុក​អោយ​ថ្លៃ​គួរសម ដើម្បីអោយ​ម្ចាស់​ចំការ​បន្ត​ដាំ​កាន់តែច្រើន នឹង​ផ្តល់​ការងារ ច្រើន​ថែម ទៀត​ដល់ ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​បានធ្វើការ ដើម្បី​ចិញ្ចឹមជីវិត​៕​

កសិករ​រីករាយ​ខណៈ​ស្ពៃជើងទា​មាន​ហាងឆេង​ឡើងវិញ ក្រៅពី​ចំណេញ ​អាចផ្តល់ការងារ​ដល់​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​
កសិករ​រីករាយ​ខណៈ​ស្ពៃជើងទា​មាន​ហាងឆេង​ឡើងវិញ ក្រៅពី​ចំណេញ ​អាចផ្តល់ការងារ​ដល់​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​
កសិករ​រីករាយ​ខណៈ​ស្ពៃជើងទា​មាន​ហាងឆេង​ឡើងវិញ ក្រៅពី​ចំណេញ ​អាចផ្តល់ការងារ​ដល់​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​
កសិករ​រីករាយ​ខណៈ​ស្ពៃជើងទា​មាន​ហាងឆេង​ឡើងវិញ ក្រៅពី​ចំណេញ ​អាចផ្តល់ការងារ​ដល់​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​

PLB Banner on article detail

អត្ថបទពេញនិយម