ភ្លៀងលាយឡំផ្គររន្ទះ បានបាញ់ស្លាប់មនុស្ស ០១នាក់ និងសត្វគោ ៦ក្បាលនៅស្រុករតន:មណ្ឌល

ថ្ងៃអង្គារ 2 មីនា 2021, 13:47

ខេត្តបាត់ដំបង!អាកាសធាតុអាប់អួបង្កជាភ្លៀងនិងផ្គររន្ទះ បានបាញ់សម្លាប់ស្ត្រីម្នាក់និងងាប់សត្វគោ ០៦ក្បាលភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិសម្លាប់ទាំងមនុស្ស និងសត្វខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នៅត្រង់ចំណុចទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងភូមិភូមិពេជ្រសង្វា ឃុំស្តៅ និងភូមិអណ្តើក១១ ឃុំរស្មីសង្ហារ ស្រុករតន:មណ្ឌល នៃខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាករណីទី០១ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ឈ្មោះ ឃួន សុខុម អាយុ៦៩ឆ្នាំ រស់នៅភូមិ ឃុំកន្លែងកើតហេតុខាងលើ និងករណីទី ០២ បណ្តាលឲ្យងាប់សត្វគោចំនួន ០៦ក្បាល ដែលមានម្ចាស់ឈ្មោះ ហ៊ឹម ចាន់ថន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភូមិបឹងអំពឹល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

ភ្លៀងលាយឡំផ្គររន្ទះ បានបាញ់ស្លាប់មនុស្ស ០១នាក់ និងសត្វគោ ៦ក្បាលនៅស្រុករតន:មណ្ឌល ភ្លៀងលាយឡំផ្គររន្ទះ បានបាញ់ស្លាប់មនុស្ស ០១នាក់ និងសត្វគោ ៦ក្បាលនៅស្រុករតន:មណ្ឌល
PLB Banner on article detail

អត្ថបទពេញនិយម