ថៃ សម្រុក​កើប​លុយ​ពី​ការនាំចេញ​កសិផល ទៅ​ប្រទេស​ចិន​

ថ្ងៃអង្គារ 2 មីនា 2021, 9:46

​កំឡុងពេល​កូ​វីដ​១៩ ការនាំចេញ​របស់​ថៃ​ហាក់បីដូចជា​ត្រ​មាត់​ខ្លាំង ហើយ​អ្វីដែល​ត្រូវមាត់​ខ្លាំងជាងគេ​នោះ​គឺ​ការនាំចេញ​អង្ករ និង​ផ្លែឈើ បើ​យើង​និយាយ​ពី​ការនាំចេញ​ផ្លែឈើ​របស់​ប្រទេស​ថៃ​គឺអាច​នាំចេញ​បាន​ច្រើន​មែនទែន ជាពិសេស​នោះ​នៅក្នុង​តម្លៃ​ថៃ​ថែម​ទៀតផង ជាក់ស្តែង​បើ​យោងទៅតាម​ការចុះផ្សាយ​សារព័ត៌មាន Global Time កាលពី​ថ្មីៗ​នេះ​បានអោយដឹងថា កាលពី​ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ ប្រទេស​ចិន​ហាក់បីដូចជា​ជាប់មាត់​ទៅនឹង​ផ្លែឈើ​ប្រទេស​ថៃ​យ៉ាងខ្លាំង ។

 

​សារព័ត៌មាន​ដដែល​បានអោយដឹង​ទៀតផង​ដែរ​ថា ផ្លែឈើ​ដែល​ត្រូវមាត់ និង​អាច​ឆក់​ទីផ្សារ​យក្ស​ប្រទេស​ចិន​បាន​នោះ​គឺ​ផ្លែ​ទុរេន ដែល​ចិន​នាំចេញ​ផ្លែ​ទុរេន​ពី​ថៃ​ក្នុង​ចំនួន​រហូត​ទៅដល់ ៥៧៥០០០ តោន ដែល​គិត​ជា​ចំនួន​ទឹក​លុយ​វិញ ២.២ ពាន់​លាន​ដុល្លារ នេះ​រា​ប់ប​ញ្ជូ​ល​ទុរេន​តែមួយ​មុខតែ​ប៉ុណ្ណោះ ដែល​ចិន​ប្រមូល​ទិញ​ស្ទើរ​អស់ពី​ចំការ​នៅ​ប្រទេស​ថៃ ក្នុងនោះ​ចិន​ប្រមូល​ទិញ​មួយ​គីឡូ មានតម្លៃរ​ជាង ៧​ដុល្លារ ហើយ​ប្រសិនបើ​ចិន​មិន​គិត​ពន្ធ​នាំចេញ​ទៀត​ថៃ​កាន់តែ​ចំណេញ​កប់​ក្តោង ។

 

​តួយ៉ាង​កាលពី​ឆ្នាំ​២០១៩ ការនាំចេញ​ទុរេន​របស់​ថៃ​ទៅកាន់​ប្រទេស​ចិន និង​ប្រទេស​នៅ​តំបន់​អាស៊ី​មួយចំនួនទៀត​បាន​ទឹកប្រាក​ត្រឹមតែ​ប្រមាណ​ជា​១.៤៦​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ ថៃ​ក្របួច​ទីផ្សារ​ប្រទេស​ចិន​តែមួយ​សោះ​អាច​កើប​លុយ​បាន​ជាង​២​ពាន់​លាន​ដុល្លារ បើ​ធៀ​ម​មើលទៅ​គឺ​ច្រើន​ខ្លាំង​មែនទែន​ពី​ឆ្នាំមុន ។

 

​គួរ​ជម្រាប​ផ​ផងដែរ​ថា កាលពី​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ថៃ​មិន​ត្រឹមតែ​នាំ​ទុរេន​ទៅ​ចិន​តែមួយ​មុខ​ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ប្រភេទ​ផ្លែឈើ​ជាច្រើន​មុខ​ទៀត​ទាំង​ស្រស់​និង​ដំណាប់​ដូចជា​ផ្លែឈើ​រី ចេញ​លឿង មង្ឃុត ទំពាំងបាយជូ ស្រការ​នាគ ក្រូច និង​មាន​ផ្លែឈើ​ជាច្រើន​មុខ​ទៀត ។

ថៃ សម្រុក​កើប​លុយ​ពី​ការនាំចេញ​កសិផល ទៅ​ប្រទេស​ចិន​
ថៃ សម្រុក​កើប​លុយ​ពី​ការនាំចេញ​កសិផល ទៅ​ប្រទេស​ចិន​

PLB Banner on article detail