អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​ប្រជាកសិករ ខណ​:​ដំណាំ​បន្លែ​កសិកម្ម​ធ្លាក់​ថ្លៃ ខណ​:​ជួបនឹង​វិបត្តិ​ជម្ងឺ​កូ​វីដ​១៩

ថ្ងៃសៅរ៍ 27 កុម្ភៈ 2021, 18:10

(​ប៉ៃលិន​)​ក្រោយ​សង្កេតឃើញថា មួយរយ​:​ចុងក្រោយ​នេះ បន្លែបង្កា កសិផល​របស់​កសិក​រ មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​គួរឱ្យកត់សម្គាល់ ខណ​:​ជួប​វិបត្តិ​ជម្ងឺ​កូ​វីដ​-១៩ ណាមួយ​ប្រទេសជិតខាង គ្មាន​ការបញ្ជាទិញ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ មកពី​មន្ទីរ​ជុំវិញ​ខេត្ត បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​រស់នៅ របស់​ប្រជាកសិករ ដែល​កំពុង​ដាំ​ដុះ​បន្លែបង្កា ដូចជា សណ្តែកកួរ ត្រប់ស្រួយ ម្ទេស ត្រសក់​ជាដើម នៅក្នុង​ភូមិ​បាយសី និង​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

នៅក្នុង​កិច្ច​ចុះសួរសុខទុក្ខ​ប្រជាកសិករ​នោះដែរ លោកជំទាវ​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដាំ​ដុះ​នូវ​បន្លែបង្កា​គ្រប់​ប្រភេទ ដោយ​ត្រូវ​ដាំ​ឆ្លាស់គ្នា ពោលគឺ​កុំ​ដាំ​ដូចៗ គ្នា​ច្រើនពេក ដែលនាំឱ្យ​មានការ​លំបាក​ក្នុង​ការរក​ទីផ្សារ ខណ​:​ពេលដែល​ទីផ្សារ​បរទេស​មិន​ទទួល​ទិញ​ដូច​មុន​នោះទេ ព្រោះតែ​ជួប​នូវ​វិបត្តិ​កូ​វីដ​-១៩ ជាស​កល ។  លោកជំទាវ​បន្តទៀតថា ប្រជាកសិករ ដែល​ដាំ​បន្លែ​ខាងលើ ត្រូវ​គិតគូរ​ពី​ផលប៉ះពាល់ និង​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទិញ​បន្លែ​ខាងលើ យកទៅ​ធ្វើ​ម្ហូប​ទទួលទាន គឺ​ត្រូវ​ប្រើ​ជីធម្មជាតិ មិនត្រូវ​ប្រើ​គីមី​នោះឡើយ ។

ម្យ៉ាងវិញទៀត បើសិនជា មាន​ករណី​ជួបប្រទះ​នូវ​បញ្ហា​ផលប៉ះពាល់​ដល់​ដំណាំ ដែល​កំពុង​ដាំ​ដុះ ត្រូវរាយការណ៍ជូន​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ឱ្យ​ចុះទៅពិនិត្យ និង​រក​វិធី​ជួយសង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា​ផងដែរ ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​ឧស្សាហ៍​ចុះ​តាម មូលដ្ឋាន ដើម្បី​សួរសុខទុក្ខ និង​តាមដាន​ការដាំដុះ​របស់​ប្រជាកសិករ ហើយ​បើ​មាន​បញ្ហា​កើតឡើង សូម​រក​ដំណោះស្រាយ​ជូន​ដល់​ពួកគាត់​ឱ្យទាន់​ពេលវេលា ។ លើសពីនេះ មន្ត្រី​ជំនាញ ត្រូវតែ​ចងក្រង​ប្រជាពលរដ្ឋ​ជា​សហគមន៍ ងាយស្រួល​ក្នុងការ​បង្ហាត់បង្រៀន​ពី​វិធី​ដាំ​ដុះ ថែទាំ និង​តាម​ស្តង់ដា​ទីផ្សារ ទើប​បន្លែបង្កា​ទាំងនោះ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ។

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ក៏បាន​អំពាវនាវ​ដល់​ប្រពល​រដ្ឋ​ទាំងអស់ មេត្តាជួយ​គាំ​គ្រ​បន្លែបង្កា​ដែល​ផលិត​ក្នុងស្រុក ព្រោះ​ជា​បន្លែ​ធម្មជាតិ គ្មាន​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​នោះ ទេ
​ចំណែក​ប្រជាកសិករ បាន​រីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង ពេលដែល​ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត ប៉ៃលិន បាន​ចុះសួរសុខទុក្ខ រហូតដល់​កន្លែង​ដាំ​ដុះ និង​បាន​ជួយ​ទិញ​បន្លែបង្កា​ពួកគាត់​រាប់រយ​គីឡូ ក្រាម ដើម្បី​យកទៅ​ធ្វើ​ម្ហូប​សម្រាប់​ប្រជាពលរដ្ឋ ដែល​កំពុងស្នាក់នៅ​ធ្វើ​ច​ត្ត​ឡី​ស័ក​ក្នុង​ខេត្ត​ប៉ៃលិន​៕​

PLB Banner on article detail