មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ

ថ្ងៃសៅរ៍ 27 កុម្ភៈ 2021, 14:12

ខេត្តបាត់ដំបង! កម្លាំងជំនាញនៃមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរស្រុកថ្មគោលបានចុះធ្វើការត្រួតពិនិត្យនិងបញ្ឈប់ភ្លាមៗនូវសកម្មភាពរបស់ឈ្មួញដែលធ្វើអាជីវកម្មកាយរណ្តៅដីក្រោយរកឃើញថាកំពុងប្រព្រឹត្តលើសទៅហ្នឹងច្បាប់អនុញ្ញាត និងគ្មានអាជ្ញាប័ណ្ណ។

 

នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកខាងលើនេះដែរធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើទីតាំងរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ហ៊ឺ ដាវី អនុប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង ហើយក្រោយពីការចុះពិនិត្យជាក់ស្តែងឃើញថា ក្រុមហ៊ុនធ្វើអាជីវកម្មកាយរណ្តៅយកអាចម៍ដីលក់នៅចំណុចទីតាំងខាងលើមានម្ចាស់ឈ្មោះ លី ចាន់ណារ៉ូ ដែលក្រុមហ៊ុនមួយនេះបានប្រព្រឹត្តល្មើសទៅនឹងច្បាប់អនុញ្ញាត និងមិនទាន់មានអាជ្ញាប័ណ្ណនៅឡើយ ។

ហើយចំពោះមុខ តាមការពិនិត្យជាក់ស្តែងឃើញថា និយាមកា x; 0300310 / y; 14 54 849 បរិមាណដី.85 ម៉ែត្រX 85ម៉ែត្រX7ម៉ែត្រ=50575ម៉ែត្រគូប

គ្រឿងចក្រ.អេស្កាវ៉ាទ័រ CAT 120 ចំនួន2គ្រឿង និងរថយន្តចំនួន 4គ្រឿង អត់អាជ្ញាប័ណ្ណ។

 

 បើយោងតាមច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ត្រង់មាត្រា ៣៥ថ្មី ត្រូវផាកពិន័យគុណនឹងពីរដងនៃតម្លៃប៉ាន់ស្មានលើផលិតផលរ៉ែដែលបានជីកកន្លងមកតាមតម្លៃទីផ្សារ ឬផាកពិន័យចំនួន ១៥០០០០០រៀល(មួយលានប្រាំសែនរៀលគត់)ក្នុងមួយថ្ងៃគិតចាប់ពីថ្ងៃដែលប្រតិបត្តិការជីកយករ៉ែនោះត្រូវបានបញ្ចប់។

 

ដូច្នេះ លោក លី ចាន់ណារ៉ូ ត្រូវធ្វើការផាកពិន័យទៅតាមទំហំបរិមាណដីដែលបានជីកគុណនឹងពីរដងនៃតម្លៃប៉ាន់ស្មានលើផលិតដែលបានជីកកន្លងមកលើទីផ្សារ ក្នុងករណីដែលម្ចាស់ទីតាំងឬការដ្ឋានធ្វើអាជីវកម្មពុំអនុវត្តតាមខ្លឹមសារនៃការណែនាំខាងលើនេះទេ នោះមន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយពុំទទួលខុសត្រូវនូវរាល់ការខូចខាតឬបាត់បង់នូវសម្ភារ:អ្វីៗឡើយ។

មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ
មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ
មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ
មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ
មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ
មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ
មន្ត្រីជំនាញចុះបញ្ឈប់សកម្មភាពកាយរណ្តៅដីមួយកន្លែងក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណ

PLB Banner on article detail

អត្ថបទពេញនិយម