ឯកឧត្តម ណុប ដា​រ៉ា ចុះ​សម្របសម្រួល​បញ្ចប់ទំនាស់​រវាង​ម្ចាស់ផ្ទះ​ខាងក្រោយ​ប្តឹង​ម្ចាស់ផ្ទះ​ខាងមុខ​មិនឱ្យសាងសង់​ផ្ទះ​

ថ្ងៃសុក្រ 26 កុម្ភៈ 2021, 18:49

ខេត្តបាត់ដំបង​! ដោយ​អនុវត្តតាម​គោលនយោបាយ​ឈ្នះៗ​របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​សម្របសម្រួល​បញ្ច​ប់​ទំនាស់​ក្រោយ​ភាគី​ខាង​ម្ចាស់ផ្ទះ​ដី​ខាងក្រោយ​ប្តឹង​ជុំទាស់​មិនអោយ​ភាគី​ខាង​ម្ចាស់​ដី​ខាងមុខ​សាងសង់​ផ្ទះ​ដែលមាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​។​

 

បញ្ជាក់ថា កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ ក្រោយពី​លោកយាយ សោម សា​រ៉ែ​ន រស់នៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង បាន​សាងសង់​លំនៅដ្ឋាន​រឹងមាំ​នៅ​លើដី​ក្នុង​របង​ដែលមាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ តែ​ត្រូវបាន​ភាគី​ម្ចាស់ផ្ទះ​ខាងក្រោយ​ជាប់​ព្រំដី​គ្នា ដែលមាន​ឈ្មោះ ឃុន សេង ប្តឹង​ជំទាស់​មិនអោយ​សាងសង់ ដោយ​សំអាងថា​ភាគី​ឈ្មោះ សោម សា​រ៉ែ​ន ដែល​បាន​សាងសង់​ផ្ទះ​សំណង់​រឹង​គ្មាន​ច្បាប់​អនុញ្ញាត ។​

 

ក្រោយ​មានការ​ប្តឹង​ជំទាស់ រដ្ឋបាល​ក្រុង​បាត់ដំបង ដែលមាន​លោក ផេង សិទ្ធី ជា​អភិបាលក្រុង បានចេញ​លិខិត​ផ្អាក​ការសាងសង់​ជា​បណ្ដោះអាសន្ន ដោយយោង​អនុ​ក្រិ​ត្យ​លេខ ៨៦ អនក្រ បក ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៩៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​លិខិតអនុញ្ញាត​សាងសង់ -​លិខិត​លេខ ១៧២៨ ខ​បប ចុះ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ របស់​សាលាខេត្ត​បាត់ដំបង ស្តីពី​ការពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ ក្នុងភូមិ​សាស្ត្រ ក្រុង​-​ស្រុក ខេត្តបាត់ដំបង ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ខេត្ត -​កិច្ចប្រជុំ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​រវាង​ឈ្មោះ ឃុន សេង និង សោម សា​រ៉ែ​ន របស់​ក្រុមការងារ​រដ្ឋបាល​ក្រុង ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​។​

 

ដោយ​អនុវត្តតាម​គោលនយោបាយ​ឈ្នះៗ​របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​សម្របសម្រួល​បញ្ច​ប់​ទំនាស់ ដែលមាន​ការព្រមព្រៀង​ពី​ភាគី ឈ្មោះ ឃុន សេង ជា​ម្ចាស់ផ្ទះ​ដី​ខាងក្រោយ​ព្រម​អនុញ្ញាតអោយ​ភាគី​ឈ្មោះ សោម សា​រ៉ែ​ន សាងសង់​បន្ត​។

 

ហើយ​ឯកឧត្តម អភិបាលរង​ខេត្ត អោយ​ភាគី​ទាំងសងខាង​ធ្វើ​កិច្ចសន្យា និង​តម្រូវអោយ​ភាគី​ឈ្មោះ ឃុន សេង ធ្វើលិខិត​ដក​បណ្ដឹង ហើយ​អោយ​ភាគី​ឈ្មោះ សោម សា​រ៉ែ​ន ធ្វើ​កិច្ចសន្យា បើសិនជា​ថ្ងៃក្រោយ​ផ្ទះ​ដែល​កំពុង​សាងសង់​បាក់ស្រុត​រលំ​ទៅលើផ្ទះ​ម្ចាស់​ខាងក្រោយ ត្រូវ​ទទួលខុស​សង​គេ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ​។​

 

​ជា​ចុងក្រោយ​ភាគី​ទាំងសងខាង​ព្រម​ទទួល​យកតាម​ការសម្របសម្រួល​របស់​ឯកឧត្តម ដោយ​គ្មាន​ការបង្ខិតបង្ខំ​និង​បាន​ចាប់ដៃ​រាប់អាន​គ្នា ស្រលាញ់គ្នា និង​សន្យា​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ទៅតាម​ការណែនាំ​របស់​ឯក​ឧ​ត្ត​ម​អភិបាលរង​ខេត្ត​ផងដែរ​៕

 

ឯកឧត្តម ណុប ដា​រ៉ា ចុះ​សម្របសម្រួល​បញ្ចប់ទំនាស់​រវាង​ម្ចាស់ផ្ទះ​ខាងក្រោយ​ប្តឹង​ម្ចាស់ផ្ទះ​ខាងមុខ​មិនឱ្យសាងសង់​ផ្ទះ​
ឯកឧត្តម ណុប ដា​រ៉ា ចុះ​សម្របសម្រួល​បញ្ចប់ទំនាស់​រវាង​ម្ចាស់ផ្ទះ​ខាងក្រោយ​ប្តឹង​ម្ចាស់ផ្ទះ​ខាងមុខ​មិនឱ្យសាងសង់​ផ្ទះ​
ឯកឧត្តម ណុប ដា​រ៉ា ចុះ​សម្របសម្រួល​បញ្ចប់ទំនាស់​រវាង​ម្ចាស់ផ្ទះ​ខាងក្រោយ​ប្តឹង​ម្ចាស់ផ្ទះ​ខាងមុខ​មិនឱ្យសាងសង់​ផ្ទះ​
ឯកឧត្តម ណុប ដា​រ៉ា ចុះ​សម្របសម្រួល​បញ្ចប់ទំនាស់​រវាង​ម្ចាស់ផ្ទះ​ខាងក្រោយ​ប្តឹង​ម្ចាស់ផ្ទះ​ខាងមុខ​មិនឱ្យសាងសង់​ផ្ទះ​
ឯកឧត្តម ណុប ដា​រ៉ា ចុះ​សម្របសម្រួល​បញ្ចប់ទំនាស់​រវាង​ម្ចាស់ផ្ទះ​ខាងក្រោយ​ប្តឹង​ម្ចាស់ផ្ទះ​ខាងមុខ​មិនឱ្យសាងសង់​ផ្ទះ​

PLB Banner on article detail