ផ្ទុះ​កំប៉ុង​ហ្គាស​ចង្ក្រាន​គោឡើងភ្នំ ក្នុង​ហាង ពិភព​សាច់​អាំង​១៦៨ របួសធ្ងន់​ស្រាល​២​នាក់​

ថ្ងៃសុក្រ 26 កុម្ភៈ 2021, 8:33

​មាន​ករណី​ផ្ទុះ កំប៉ុង ហ្គាស ចង្ក្រាន​គោឡើងភ្នំ បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​២​នាក់​ជា​ភ្ញៀវ​របួសធ្ងន់​ស្រាល  កាលពី​វេលា​ម៉ោង​០៨:៣០​នាទី យប់ ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ​២០២១​នេះ នៅក្នុង​ហាង “​ពិភព​សាច់​អាំង​១៦៨ សាខា​ទួល​ទំពូង​”  ជាប់​ផ្លូវ​១៦៣ កែង​ផ្លូវ​៤៥៦  ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

 

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា  មុន​កើតហេតុ ប្ដី​ប្រពន្ធ​២​នាក់​ខាងលើ​បាន​ចូល​ហាង​យីហោ​ខាងលើ​និង​កម្មង់​ម្ហូប​គោឡើងភ្នំ​។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គាស​ធ្វើ​ឲ្យ​របួស​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវបាន​បញ្ជូន​តាម​កង់​បី​ឥណ្ឌា​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕​

ផ្ទុះ​កំប៉ុង​ហ្គាស​ចង្ក្រាន​គោឡើងភ្នំ ក្នុង​ហាង ពិភព​សាច់​អាំង​១៦៨ របួសធ្ងន់​ស្រាល​២​នាក់​
ផ្ទុះ​កំប៉ុង​ហ្គាស​ចង្ក្រាន​គោឡើងភ្នំ ក្នុង​ហាង ពិភព​សាច់​អាំង​១៦៨ របួសធ្ងន់​ស្រាល​២​នាក់​
ផ្ទុះ​កំប៉ុង​ហ្គាស​ចង្ក្រាន​គោឡើងភ្នំ ក្នុង​ហាង ពិភព​សាច់​អាំង​១៦៨ របួសធ្ងន់​ស្រាល​២​នាក់​

PLB Banner on article detail