ក្រសួងសុខាភិបាល ផ្ដើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​ដល់​កងកម្លាំង និង​អ្នកមាន​អទិភាព​ នៅ​បាត់ដំបង​

ថ្ងៃសុក្រ 26 កុម្ភៈ 2021, 8:25

​ខេត្តបាត់ដំបង​៖ កងកម្លាំង​នគរបាល និង​អ្នកមាន​អទិភាព​មួយចំនួន​ជា​មន្ត្រីរាជការ ឬ​បុគ្គលិក​ពេទ្យ​នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ក្រុមគ្រូពេទ្យ របស់​ក្រសួងសុខាភិបាល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម នៃ​ប្រទេស​ចិន ។​

 

ក្នុងឱកាស​ទទួល​ការចាក់​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះដែរ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង មានប្រសាសន៍ថា ជា​ជំហាន​ដំបូង​នេះ ក្រសួងសុខាភិបាល​បាន​ផ្ដល់នូវ​វ៉ាក់សាំង​ចំនួន ៩៦០០​ដូ​ស ដល់​ខេត្តបាត់ដំបង ដើម្បី​ចាក់​ជូន​ដល់​គណៈ​អភិបាលខេត្ត ក្រុង​ស្រុក កងកម្លាំង​នគរបាល មន្ត្រី​សុខាភិបាល និស្សិត​ពេទ្យ ដោយ​ការចាក់​នេះ គឺធ្វើឡើង​ដោយ​គោល​ការស្ម័គ្រចិត្ត​មិន​បង្ខិតបង្ខំ រួមទាំង​ការពិនិត្យ​សួរនាំ​ត្រឹមត្រូវ ។​

 

លោក​បាន​បន្តថា ចាប់ពី​ការចាក់​វ៉ាក់សាំង​នេះ មិនទាន់​ឃើញ​មាន​អ្នកណាម្នាក់​មាន​អាកា​រៈ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ព្រោះ​អ្នក​ចាក់​សុទ្ធសឹង​តែមាន​លក្ខខណ្ឌ​និង​គោរព​តាម​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល​ទើប​អនុញ្ញាត​ឲ្យ​ចាក់ ។​

 

ជាមួយគ្នានេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន្ត ស្នងការ​នគរបាល​ខេត្តបាត់ដំបង លើកឡើងថា កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ដែលមាន​អទិភាព គឺ​បាននាំគ្នា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ដោយ​ស្ម័គ្រចិត្ត ឬ​មានការ​បង្គាប់បញ្ជា​អ្វី​ពី​ថ្នាក់ដឹកនាំ ខណៈ​មន្ត្រីនគរបាល​ខេត្ត​ដែល​បានមក​ចាក់​មាន​ទាំង​ស្នងការ ស្នងការរង និង​នាយការិយាល័យ​ជាដើម ។​

 

គួរ​បញ្ជាក់ថា សកម្មភាព​ចាក់​វ៉ាក់សាំង​នៅ​ខេត្តបាត់ដំបង មាននៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ស្រុក​ប​វេ​ល ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ និង​ស្រុក​សំពៅ​លូន គឺ​ធ្វើ​ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ ៕​

ក្រសួងសុខាភិបាល ផ្ដើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​ដល់​កងកម្លាំង និង​អ្នកមាន​អទិភាព​  នៅ​បាត់ដំបង​
ក្រសួងសុខាភិបាល ផ្ដើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​ដល់​កងកម្លាំង និង​អ្នកមាន​អទិភាព​  នៅ​បាត់ដំបង​
ក្រសួងសុខាភិបាល ផ្ដើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​ដល់​កងកម្លាំង និង​អ្នកមាន​អទិភាព​  នៅ​បាត់ដំបង​
ក្រសួងសុខាភិបាល ផ្ដើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​ដល់​កងកម្លាំង និង​អ្នកមាន​អទិភាព​  នៅ​បាត់ដំបង​
ក្រសួងសុខាភិបាល ផ្ដើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​ដល់​កងកម្លាំង និង​អ្នកមាន​អទិភាព​  នៅ​បាត់ដំបង​
ក្រសួងសុខាភិបាល ផ្ដើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​ដល់​កងកម្លាំង និង​អ្នកមាន​អទិភាព​  នៅ​បាត់ដំបង​

PLB Banner on article detail