បង្ក្រាប​ពីរ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ពីបទ​រក្សាទុក​ថ្នាំញៀន​

ថ្ងៃសុក្រ 26 កុម្ភៈ 2021, 8:20

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក និង​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពីរ​ករណី​ផ្សេងគ្នា​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​នេះដែរ​ករណី​ទី​១ ធ្វើឡើង​នៅវេលា​ម៉ោង​០៨​និង​៤០​នាទី ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​តា​ប៉ុន ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

 

​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ រឿន សុផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម ឃុំ​តា​សែន ស្រុក​ភ្នំព្រឹក រួមជាមួយ​វត្ថុតាង​មាន​៖
-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ១០​ថង់ ទម្ងន់ ១,៦៤​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង ។​

 

​ករណី​ទី​២ ធ្វើឡើង​នៅវេលា​ម៉ោង ០៥​និង​៣០​នាទី ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១
​នៅ​ចំណុច​ភូមិ​ស្លា​ស្លាក់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ ឈួ​ម វិ​ច្ឆ័​យ ហៅ ឆ័យ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចារ ឃុំ​អន្លង់​រុន  ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជាមួយ​វត្ថុតាង -​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០១​ថង់​ទម្ងន់ ០,៧៤​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​ផងដែរ​។​

 

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង រហូតមកដល់​ថ្ងៃនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

បង្ក្រាប​ពីរ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ពីបទ​រក្សាទុក​ថ្នាំញៀន​

PLB Banner on article detail