Ronaldo បញ្ជូន​ឆ្មា​ តាម​យន្តហោះ​ឯកជន​ទៅ​ព្យាបាល​នៅ​អេ​ស្ប៉ា​ញ ក្រោយ​ត្រូវ​ឡាន​បុក​

ថ្ងៃព្រហស្បតិ៍ 25 កុម្ភៈ 2021, 10:10

Cristiano Ronaldo និង​មិត្តស្រី Georgina Rodriguez បាន​បញ្ជូន​ឆ្មា​របស់ខ្លួន​តាម​យន្ដហោះ​ឯកជន ដើម្បី​ទៅ​ព្យាបាល​របួស​នៅ​អេ​ស្ប៉ា​ញ បន្ទាប់ពី​ត្រូវ​ឡាន​បុក​។​

 

Pepe ជា​ឆ្មា​ប្រភេទ​កម្រ មានតែ​៨​ក្បាល​ប៉ុណ្ណោះ​នៅលើ​លោក​នេះ​។ វា​បាន​នៅ​ជាមួយ Ronaldo រយៈពេល​ច្រើនជាង​២​ឆ្នាំ​មកហើយ​។ ឆ្មា​ដែលមាន​តម្លៃ​ថ្លៃ​មួយ​ក្បាល​នេះ ត្រូវបាន​ឡាន​បុក​នៅ Turin ។ ក្រោយពី​រងរបួស​ហើយ Ronaldo បានសម្រេច​ចិត្ត​បញ្ជូន​វា​ទៅ​ព្យាបាល​នៅ​អេ​ស្ប៉ា​ញ តាម​យន្ដហោះ​ឯកជន​មួយ ដែល​តម្លៃ​ធ្វើដំណើរ​នេះ​គឺ​៣​ពាន់​អឺរ៉ូ​។

 

​ប្រភេទ​ពូជ​ឆ្មា​នេះដែរ ក្នុង​១​ក្បាល​ក៏មាន​តម្លៃ​ប្រមាណ​ជា​៣​ពាន់​អឺរ៉ូ​ផងដែរ​។ គេ​នឹង​បញ្ជូន​វា​ត្រលប់​មកឱ្យ​គ្រួសារ Ronaldo វិញ នៅពេល​វា​ជាសះស្បើយ ខណៈដែល​តម្លៃ​នៃ​ការព្យាបាល​នៅ​មិនទាន់​ដឹង​នោះទេ​៕​

Ronaldo បញ្ជូន​ឆ្មា​ តាម​យន្តហោះ​ឯកជន​ទៅ​ព្យាបាល​នៅ​អេ​ស្ប៉ា​ញ ក្រោយ​ត្រូវ​ឡាន​បុក​
Ronaldo បញ្ជូន​ឆ្មា​ តាម​យន្តហោះ​ឯកជន​ទៅ​ព្យាបាល​នៅ​អេ​ស្ប៉ា​ញ ក្រោយ​ត្រូវ​ឡាន​បុក​

PLB Banner on article detail

អត្ថបទពេញនិយម