អគ្គ​នាយិកា​ផលិត​កម្ម "រាម"ទើប​ចេញ​រឿង​ពិតធ្លាប់​ទៅ​ប្រកួត​សម្ដែង តែ​ត្រូវ​គេ​ទម្លាក់​ទាំង​មិន​នឹក​ស្មាន

ថ្ងៃពុធ 24 កុម្ភៈ 2021, 20:5

អគ្គ​នាយិកា​ផលិតកម្ម "រាម" បាន​បញ្ចេញ​រឿង​ពិត​មួយ​ថា ពី​អតីតកាល អ្នក​ស្រី​ធ្លាប់​ទៅ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ក្នុង​ការ​សម្ដែង​មួយ ប៉ុន្តែ​បែរ​ជា​ធ្លាក់​ទាំង​មិន​នឹក​ស្មាន អ្នក​ស្រី នួន សុន្ទរី ហៅ ស្រី​អូន
ក្នុង​ថ្ងៃ​បើក​សម្ពោធ​ផលិតកម្ម​របស់​ខ្លួន ស្រប​ជាមួយ​នឹង​ពិធី​ទទួល​ស្វាគមន៍​តារា​ចម្រៀង មាស សុខ​សោភា បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​ពិត តាំង​ពី​ដើម​មក អ្នក​ស្រី​គឺ​ជា​អ្នក​ស្រឡាញ់​សិល្បៈ​ងប់ងុល​ម្នាក់ ហើយ​ធ្លាប់​មាន​បំណង​វិវត្ត​ខ្លួន​ទៅ​ជា​តារា​សម្ដែង​ម្នាក់។ ដូច្នេះ​ហើយ អ្នក​ស្រី​បាន​ស្វះស្វែង​រក​ឱកាស​ដើម្បី​បាន​សម្ដែង ដោយ​ក្នុង​នោះ​ធ្លាប់​ដាក់ពាក្យ​ប្រកួត​សម្ដែង​មួយ​ផង“ខ្ញុំ​ស្រឡាញ់​សិល្បៈ និង​ចង់​ក្លាយ​ជា​តារា​សម្ដែង​ម្នាក់ ហើយ​និយាយ​មែន​ទែន ខ្ញុំ​ធ្លាប់​ទៅ​ប្រកួត​សម្ដែង​ក្នុង​កម្មវិធី​មួយ នៅ​ពេល​ហ្នុង គេ​ឲ្យ​ខ្ញុំ​ឈរ​ថត​រូប​តែ​១​កំណាត់​ខ្លួន​ឡើង​លើ ស្រាប់​តែ​ក្រោយ​មក​គេ​ប្រាប់​ថា អូន​ឯង​ធ្លាក់​ហើយ...ខ្ញុំ​អត់​យល់​សោះ អត់​ទាន់​បាន​ប្រឡង​ផង ធ្លាក់​បាត់​ហើយ។ អ្នក​ស្រី​ថា មិន​ដឹង​ឡើយ​ថា គេ​ទម្លាក់​ដោយ​យោង​លើ​ហេតុផល​អ្វី​ ដូច្នេះ​ហើយ បរាជ័យ​នា​ពេល​នោះ នាំ​ឲ្យ​អ្នក​ស្រី​កើត​កូន​ចិត្ត​មួយ "ខ្ញុំ​អត់​ដឹង​ថា គេ​ឲ្យ​ធ្លាក់​ដោយសារ​អី...អីចឹង​ខ្ញុំ​គិត​ចិត្ត​ថា ចាំ​ថ្ងៃ​ណា​មួយ​ខ្ញុំ​បើក​ផលិតកម្ម​ខ្លួន​ឯង​ហ្មង ។ អ្នក​ស្រី បញ្ជាក់​ថា នឹង​ប្រើ​ប្រាស់​ផលិតកម្ម​នេះ ជួយ​លើក​កម្ពស់​សិល្បៈ និង​អភិរក្ស​វប្បធម៌​ប្រពៃណី​ខ្មែរ ព្រម​ទាំង​​នាំ​យក​របស់​ទាំង​នេះ ឆ្ពោះ​ទៅ​កាន់​ឆាក​អន្តរជាតិ​ឲ្យ​បាន ៕

អគ្គ​នាយិកា​ផលិត​កម្ម អគ្គ​នាយិកា​ផលិត​កម្ម អគ្គ​នាយិកា​ផលិត​កម្ម អគ្គ​នាយិកា​ផលិត​កម្ម
PLB Banner on article detail

អត្ថបទពេញនិយម