បង្ក្រាប​ករណី​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​

ថ្ងៃព្រហស្បតិ៍ 25 កុម្ភៈ 2021, 9:9

​ខេត្ត​ព្រះសីហនុ​-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា នគរបាល​បង្ក្រាប​ករ​ណី​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ។ របាយការណ៍​បញ្ជាក់ថា នៅ​ថ្ងៃទី​២៤.០២.២០២១ វេលា​ម៉ោង​៨:៥០​នាទី កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​៤ បានទទួល​ពាក្យបណ្ដឹង​រាយការណ៍​ពី​ជនរងគ្រោះ ឈ្មោះ វន វុទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្តីពី​ករណី​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda Click ពណ៌​ក្រហម ផលិត​ឆ្នាំ​២០១៧ លេខ​តួ ០១០៦១៥៥ លេខ​ម៉ាស៊ីន ៥៥០៦១៥៥(​គ្មាន​ស្លាក​លេខ​) ដែល​ចត​ទុក​ក្នុង​ការដ្ឋាន​សំណង់​ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ សីហនុ  គាត់​ក៏​ចូលដេក​លង់លក់​ក្នុង​ការដ្ឋាន​នោះ ។ លុះ​ភ្ញាក់​ដឹង ខ្លួន​ឡើង​វេលា​ម៉ោង​៥:០០​នាទី​ព្រឹក​ថ្ងៃទី​២៤.០២.២០២១ ស្រាប់តែ​បាត់​ម៉ូតូ​នោះ​មិនដឹង​មូលហេតុ ។​

 

​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ខាងលើ កម្លាំង​ជំនាញ​ផែន​ការងារ​ព្រហ្មទណ្ឌ បានកំណត់​មុខសញ្ញា​ជនបង្ក និង​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ នៅវេលា​ម៉ោង ១៤:២០​នាទី​រសៀល នា​ថ្ងៃ​ដដែល។

 

​នៅ​ចំណុច​ការដ្ឋាន​សំណង់​ដែល​ទុក ចោល​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ដកហូត​ម៉ូតូ​ចំនួន ៣​គ្រឿង រួម​និង​ឧបករណ៍​គ្រឿងបន្លាស់​មួយចំនួន​ផ្សេងទៀត ។
*-​ជនសង្ស័យ​ទាំង​៣​នាក់​៖
១-​ឈ្មោះ មាន សុ​ភ័​ណ្ឌ ហៅ ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​សាលា​ឡាយ៍ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ។​
២-​ឈ្មោះ គឿន សំរុង ហៅ​សំរុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​ភូមិ​កំពង់ក្ដី ឃុំ​រំលេច ស្រុក​បាកាន  បច្ចុប្បន្ន​
​ស្នាក់នៅ​បណ្តោះអាសន្ន​ការដ្ឋាន​សំណង់ ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ  ។​
៣-​ឈ្មោះ សុខ ជាតិ ហៅ ជាតិ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំ​ដី​ឲ្យ​គេ មាន​ស្រុកកំណើត​ភូមិ​របោះ​ខ្ទុំ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ដ​កំពត បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង​ក្រុម ១៩ ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ។
*-​សម្ភារៈ​វត្ថុតាង​ដកហូត​បាន​៖
​ម៉ូតូ​៣​គ្រឿង ជា​ផល​នៃ​អំពើ​លួច (១-​ម៉ាក​Honda Clik ពណ៌ ក្រហម សេរី​ឆ្នាំ​២០១៧ លេខ​តួ  ០១០៦១៥៥ លេខ​ម៉ាស៊ីន ៥៥០៦១៥៥, ២-​ម៉ាក​C-125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ លេខ​តួ​៩៦៥៥៦៣៨ លេខ​ម៉ាស៊ីន​៩៦៥៥៦៣៨, ៣-​ម៉ាក Exciter  ពណ៌​ខៀវ លេខ​តួ RLHIFG302FZ066066 លេខ​ម៉ាស៊ីន RLHIFG302FZ066 066 ) និង​គ្រឿងបន្លាស់​មួយចំនួន ។​

 

 បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ រួមទាំង​វត្ថុតាង បាន​នាំ​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី  បញ្ជូនទៅ​ផ្តន្ទាទោស​៕​

បង្ក្រាប​ករណី​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​
បង្ក្រាប​ករណី​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​
បង្ក្រាប​ករណី​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម