កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៦៥​នាក់​ទៀត ក្នុងនោះ ៥៨​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ

ថ្ងៃព្រហស្បតិ៍ 25 កុម្ភៈ 2021, 8:26

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ​ថា នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ៦៥​នាក់​ទៀត​។ ក្នុងនោះ ម្នាក់ ជា​កងទ័ព​មួក​ខៀវ មកពី​អាហ្វ្រិក​កណ្តាល ៦​នាក់ ជា​ចិន​នៅ​ខេត្ត​ព្រះសីហនុ និង ៥៨​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

 

​ក្នុងចំណោម​អ្នក​ទើប​រកឃើញ​ឆ្លង​កូ​វីដ​១៩ ចំនួន ៥៨​នាក់ ជា​អ្នក​រស់នៅក្នុង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ គឺមាន​ចិន ៤១​នាក់ ខ្មែរ ៥​នាក់ វៀតណាម ៩​នាក់ កូរ៉េ​ម្នាក់ ជប៉ុន​ម្នាក់ និង​សិង្ហ​បុរី ម្នាក់​។​

 

​ក្រសួងសុខាភិបាល បានប្រកាសថា កាលពី​ថ្ងៃទី​២៤​កុម្ភៈ មាន​អ្នកជា​សះស្បើយ​ម្នាក់ ជា​ស្ត្រី​ខ្មែរ អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ​។​

 

​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៦៩៧​នាក់​។ ក្នុងនោះ ៤៧៧​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ២១៧​នាក់ កំពុង​សម្រាក​ព្យាបាល​៕

 

កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៦៥​នាក់​ទៀត ក្នុងនោះ ៥៨​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ
កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៦៥​នាក់​ទៀត ក្នុងនោះ ៥៨​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ
កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៦៥​នាក់​ទៀត ក្នុងនោះ ៥៨​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ
កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៦៥​នាក់​ទៀត ក្នុងនោះ ៥៨​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ
កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៦៥​នាក់​ទៀត ក្នុងនោះ ៥៨​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ

PLB Banner on article detail

អត្ថបទពេញនិយម