ដើមឈើ​ហានិភ័យ​ចំនួន​១០​ដើម​ត្រូវបាន​ដកហូត​នៅ​ប្រាសាទគោកពោធិ៍​

ថ្ងៃពុធ 24 កុម្ភៈ 2021, 10:39

​ក្រុម​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និង​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ និង​អនុវត្តន៍​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​ដែល​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​មកលើ​ប្រាសាទគោកពោធិ៍ សិ្ថ​ត​ក្នុងភូមិ​គោក​ពោធិ៍ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។​

 

​ដើមឈើ​ដែល​បាន​ដកហូត​រួចរាល់​មាន​ចំនួន​១០​ដើម​រួមមាន ដើម​ដកព​៦​ដើម កញ្ជើបាយដាច​៣​ដើម និង​ចង្អួ​ត្មាត​១​ដើម ដែល​ស្ថានភាព​ដើមឈើ​ទាំងនោះ ដុះ​ទ្រេត​ជាប់​ខឿន​ប្រាសាទ ដុះ​នៅលើ​តួ​ប្រាសាទ និង​មាន​ឬ​ស​ចាក់​ចូលក្នុង​ថ្ម​តួ​ប្រាសាទ​ផង ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ​កាន់តែ​ធ្ងន់ធ្ងរ​៕

 

​អត្ថបទ និង​រូបភាព​៖ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​

ដើមឈើ​ហានិភ័យ​ចំនួន​១០​ដើម​ត្រូវបាន​ដកហូត​នៅ​ប្រាសាទគោកពោធិ៍​
ដើមឈើ​ហានិភ័យ​ចំនួន​១០​ដើម​ត្រូវបាន​ដកហូត​នៅ​ប្រាសាទគោកពោធិ៍​
ដើមឈើ​ហានិភ័យ​ចំនួន​១០​ដើម​ត្រូវបាន​ដកហូត​នៅ​ប្រាសាទគោកពោធិ៍​
ដើមឈើ​ហានិភ័យ​ចំនួន​១០​ដើម​ត្រូវបាន​ដកហូត​នៅ​ប្រាសាទគោកពោធិ៍​
ដើមឈើ​ហានិភ័យ​ចំនួន​១០​ដើម​ត្រូវបាន​ដកហូត​នៅ​ប្រាសាទគោកពោធិ៍​
ដើមឈើ​ហានិភ័យ​ចំនួន​១០​ដើម​ត្រូវបាន​ដកហូត​នៅ​ប្រាសាទគោកពោធិ៍​

PLB Banner on article detail

អត្ថបទពេញនិយម