សម្តេចប្រធានរដ្ឋសភា៖ សូម​បងប្អូន​ជនរួមជាតិ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​ទប់ស្កាត់​ការរីក​រាល​ដាន​នៃ​ជំងឺ​កូ​វីដ​-១៩

ថ្ងៃពុធ 24 កុម្ភៈ 2021, 10:39

​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ប្រទេស​យើង​បាន​ប្រឈម​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ជាថ្មី ពិសេស នៅតាម​រាជធានី ខេត្ត​មួយចំនួន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​បណ្តារ ខេត្ត​ជាប់​ព្រំដែន​ប្រទេសជិតខាង​។​ក្នុងន័យនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​រាល់​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​បានដាក់​ចេញ សំដៅ​ការពារ និង​បញ្ចៀស​ឱ្យ​ផុតពី​ការឆ្លង​រាលដាល​កាន់តែ​ធំ​ឡើង ហើយ​ដែល​អាច​បង្ករ​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណ សេដ្ឋកិច្ច និង​សង្គម នៃ​ប្រទេស​របស់​យើង​។​

 

​ជាមួយគ្នានេះ ខ្ញុំ​សូម​អំពាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បានដឹងថា​ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ព្រឹត្តិការណ៍​២០​កុម្ភៈ សូម​សហការ​ជាមួយ​អាជ្ញា​រធរ​ពាក់ព័ន្ធ​ដោយ​ចេញមក​ធ្វើតេស្ត​និង​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កាន់តែ​រីកធំឡើង ដែលជា​លទ្ធផល​គ្មាន​នរណា​ក្រៅពី​សមាជិកគ្រួសារ​យើង បងប្អូន​យើង និង​សង្គមជាតិ​ទេ ដែល​អាច​នឹងរង​ការខូចខាត​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ​។​

 

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ ខ្ញុំ​ក៍​សូម​លើកទឹកចិត្ត​ដល់​សមាជិក សមាជិកា​រដ្ឋសភា​ទាំងអស់ សូម​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​និង​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ ដើម្បី​អប់រំ ផ្សព្វផ្សាយ បន្ថែម​ដល់​ពលរដ្ឋ​អំពី​ជំងឺ​កូ​វីដ​-១៩ និង​អំពី​វិធានការ​ការពារ ជាពិសេស​ត្រូវ​ត្រៀមលក្ខណៈ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​នៅ​ទូទាំងប្រទេស​ក្នុង​គ្រា​លំបាក​នេះ​។​
​សូម​ជនរួមជាតិ បាន​សមប្រកប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ អាយុ វណ្ណៈ សុ​ខៈ ពលៈ ក​ម្បី​ឃ្លៀងឃ្លាត​ឡើយ​៕​

សម្តេចប្រធានរដ្ឋសភា៖ សូម​បងប្អូន​ជនរួមជាតិ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​ទប់ស្កាត់​ការរីក​រាល​ដាន​នៃ​ជំងឺ​កូ​វីដ​-១៩

PLB Banner on article detail