ជើង​ឯក​កីឡាវាយកូនគោល​លោក ថៃ​ហ្គ័​រ វូដ រងរបួស​ធ្ងន់ធ្ងរ​ក្នុង​គ្រោះថ្នាក់​ក្រឡារថយន្ត

ថ្ងៃពុធ 24 កុម្ភៈ 2021, 10:24

​អាមេរិក​៖ អាជ្ញាធរ​ក្នុង​តំបន់​បញ្ជាក់ថា ជើងឯក​កីឡាវាយកូនគោល​លោក ថៃ​ហ្គ័​រ វូដ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ នៅពេល​រថយន្ត​ប្រភេទ SUV​របស់គាត់​បាន​ក្រឡាប់ រួច​ធ្លាក់​ទៅ​ជម្រាល​ផ្លូវ​នៅ​ជាយក្រុង ឡូ​ស អាន់​ជី​ឡេស​។​

 

​ប៉ូលិស​តំបន់​ជាយក្រុង ឡូ​ស អាន់​ជី​ឡេស លោក អា​ឡិច វីឡា​នូ​វ៉ា បាន​និយាយថា ពោង​សុវត្ថិភាព​បាន​ផ្ទុះឡើង ហើយ​ផ្នែក​ខាងក្នុង​រថយន្ត​រក្សា​សភាព​ដើម​នៅ​ដដែល ហើយ​ពោង​នោះបាន​ជួយ​ឱ្យ​គាត់​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត ។ លោក ដា​រី​ល អូស​ប៊ី ប្រធាន​ផ្នែក​ពន្លត់​អគ្គិភ័យ​ប្រចាំ​តំបន់​បាន​និយាយថា ជើង​ទាំងពីរ​របស់គាត់​បាន​រងរបួស​ធ្ងន់ ។ បើតាម​អាជ្ញាធរ ពួកគេ​បាន​ឆែក​រក​ក្លិន​ស្រា ឬ​សញ្ញា​ផ្សេងទៀត​ដែលថា គាត់​អាច​ស្ថិតក្រោម​ឥទ្ធិពល​នៃ​សារធាតុ​អ្វីមួយ ហើយ​មិនបាន​រកឃើញ​នោះទេ ហើយក៏​មិនដឹងថា គាត់​បើកបរ​លឿន​ប៉ុនណា​នោះដែរ ។​

 

​គួរ​បញ្ជាក់ថា កំពូល​តារា​វាយកូនគោល​រូបនេះ ត្រូវបាន​ទាញ​ចេញពី​កញ្ចក់​មុខ ហើយ​ភ្នាក់ងារ​របស់គាត់​និយាយថា គាត់​កំពុងធ្វើការ​វះកាត់​ជើង ។ អាជ្ញាធរ​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា លោក វូដ នៅ​តែឯង​នៅពេល​រថយន្ត​នេះ​បើក​ក្រឡាប់​កណ្តាលផ្លូវ​មុន​ម៉ោង​០៧ និង ១២ នាទី​ព្រឹក (​ម៉ោង​ក្នុង​តំបន់​) ។ មិនមាន​រថយន្ត​ផ្សេងទៀត​ចូលរួម​ពាក់ព័ន្ធ​នោះទេ ៕ ប្រភព​៖ Reuters​

ជើង​ឯក​កីឡាវាយកូនគោល​លោក ថៃ​ហ្គ័​រ វូដ រងរបួស​ធ្ងន់ធ្ងរ​ក្នុង​គ្រោះថ្នាក់​ក្រឡារថយន្ត

PLB Banner on article detail