រដ្ឋបាលខេត្ត​កំពង់ស្ពឺ ច្រានចោល​ករណី​ឆ្លង​កូ​វីដ នៅ​អនុវិទ្យាល័យ​ឆាយ​ឆុប​

ថ្ងៃពុធ 24 កុម្ភៈ 2021, 8:35

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៅ​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ជូនដំណឹង​ថា ករណី​មាន​របាយការណ៍​សង្ខេប​របស់លោក​នាយក​សាលា អនុវិទ្យាល័យ​ឆាយ​ឆុប ហើយដោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន នៅតាម​បណ្ដាញ​សង្គម​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​សិស្ស​នៃ​អនុវិទ្យាល័យ​ឆាយ​ឆុប​នោះ រដ្ឋបាលខេត្ត​សូម​ធ្វើការ​បញ្ជាក់ជូន​ថា មិនមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។​

 

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង ថា ករណីនេះ ដោយសារ​ឪពុក ម្ដាយ​របស់​សិស្ស​ម្នាក់ នៃ​អនុវិទ្យាល័យ​ឆាយ​ឆុប​បាន​ប៉ះពាល់​ដោយ​ប្រយោល នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គឺ​មិនមែន​ប៉ះពាល់​ដោយផ្ទាល់ ជាមួយ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះឡើយ​។ ហេតុនេះ ពួកគាត់​ស្ថិត​ក្នុងចំណោម​អ្នក​ប្រឈម​ឆ្លង​ជំងឺ​ទាប​បំផុត​។​

 

​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ពួកគាត់​បាន​នឹង​កំពុង ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​យកចិត្តទុកដាក់​ពី​ក្រុមការងារ​ច​ត្តា​ឡី​ស័ក នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ផងដែរ​៕

រដ្ឋបាលខេត្ត​កំពង់ស្ពឺ ច្រានចោល​ករណី​ឆ្លង​កូ​វីដ នៅ​អនុវិទ្យាល័យ​ឆាយ​ឆុប​
រដ្ឋបាលខេត្ត​កំពង់ស្ពឺ ច្រានចោល​ករណី​ឆ្លង​កូ​វីដ នៅ​អនុវិទ្យាល័យ​ឆាយ​ឆុប​
រដ្ឋបាលខេត្ត​កំពង់ស្ពឺ ច្រានចោល​ករណី​ឆ្លង​កូ​វីដ នៅ​អនុវិទ្យាល័យ​ឆាយ​ឆុប​

PLB Banner on article detail

អត្ថបទពេញនិយម