អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​៖ ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពេលនេះ ពិបាក​ជាង​ព្រឹត្តិការណ៍ មុនៗ​

ថ្ងៃពុធ 24 កុម្ភៈ 2021, 8:34

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល​យ៉ាង​ដូច្នេះ​ថា ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅពេលនេះ មានការ​ពិបាក​ជាង​ព្រឹត្តិការណ៍ សហគមន៍ លើក​មុនៗ​ទៀត ពីព្រោះថា​មានការ​ពិបាក​ស្មុគស្មាញ ហើយ​មាន​ការឆ្លង​លឿន​ជាង មុន​ទៀត ហើយ​ស្ថានភាព​ការឆ្លង​ជំងឺ​កូ​វីដ​១៩ មិនសូវ​អំណោយផល សម្រាប់​ប្រទេស កម្ពុជា​នោះទេ​ព្រោះថា​មាន​ភាពសាំញ៉ាំ ជាង​ព្រឹត្តិការណ៍​មុនៗ​។​

 

​លើសពីនេះ​លោកជំទាវ​ក៏​បន្ថែមថា “​ជោគជ័យ ឬ​មិន​ជោគជ័យ​សម្រាប់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង ក្នុងការ​ការពារ​ខ្លួន​ពីព្រោះ​វិធានការ​បានដាក់​ចេញ​ជាច្រើន​អស់ហើយ​”​។​

 

​លោកជំទាវ​បន្ថែមថា ព្រឹត្តិការ​សហគមន៍ ២០ កុម្ភៈ​មាន​ករណី​ឆ្លង​ច្រើន ហើយ​មាន​ករណី បំប្លែង​ខ្លួន​ពី​វីរុស​កូ​វីដ​១៩​ទៀត​ដែល​ជាក់ស្តែង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រកឃើញ​៕​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​៖ ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពេលនេះ ពិបាក​ជាង​ព្រឹត្តិការណ៍ មុនៗ​

PLB Banner on article detail