ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ថ្ងៃពុធ 24 កុម្ភៈ 2021, 8:16

ខេត្តបាត់ដំបង! នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យក្រុមការងារដឹកនាំដោយឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា និងឯកឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សហការជាមួយកម្មវិធី «ព័ត៌មានសប្បុរសធម៌» របស់ទូរទស្សន៍ប៊ីធីវី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារទុគ៌តចំនួន ៣គ្រួសារ រស់នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី នៃខេត្តបាត់ដំបង។

 

ដែលគ្រួសារនីមួយៗទទួលបាន -អង្ករ ៥០គីឡូក្រាម, -មី ១កេស, -ត្រីខ ១០កំប៉ុង, -ទឹកបរិសុទ្ធ៥កេស, -ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ២០ម៉ឺនរៀល ហើយបន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន បានសម្រេចផ្តល់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នងដល់គ្រួសារទុគ៌តទាំង ៣គ្រួសារនេះទៀតផងដែរ។

 

បន្ទាប់ពីបានផ្តល់អំណោយជូនគ្រួសារខាងលេីនេះរួច ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់លោកយាយលោកតាចំនួន ៤៧គ្រួសារផ្សេងទៀតដែលរស់នៅក្នុងភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ, ភូមិអង្គ្រង ឃុំជ្រៃ និងភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ដែលគ្រួសារនីមួយៗទទួលបាន -អង្ករ ២៥គីឡូក្រាម, -មី ១កេស, -ត្រីខ ១០កំប៉ុង, -ទឹកបរិសុទ្ធ១កេស, -ឃីត (ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ។

 

ក្នុងឱកាសចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋខាងលើ ឯកឧត្តម ងួន រតនៈ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ព្រមជាមួយនឹងការគិតគូរពីសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការលេីកទឹកចិត្ត និងផ្តាំផ្ញេីដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តប្រឹងប្រែងដេីម្បីជីវភាពរស់នៅបន្តទៀត ហើយត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

 

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៖  ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) និង ៣កុំ (១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដេីម)៕

ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅឃុំចំនួន៣ ក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

PLB Banner on article detail

អត្ថបទពេញនិយម