បង្ក្រាប​ទីតាំង​ល្បែងស៊ីសង (​ខ្លា​ឃ្លោក​) ឃាត់ខ្លួន​មនុស្ស​០៥​នាក់​

ថ្ងៃអង្គារ 23 កុម្ភៈ 2021, 12:6

​ខេត្តបាត់ដំបង​៖​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​និង​កម្លាំង​ក្រុម​អន្តរាគមន៍ បាន​ចុះ​ធ្វេ​ី​ការបង្ក្រាប​ទីតាំង​លួច​លេង​ល្បែងស៊ីសង (​ខ្លា​ឃ្លោក​)​មួយកន្លែង​ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង ១៦​និង​៣០​នាទី​
​ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០២១   នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។

 

​ជាមួយ​កិច្ចប្រតិបត្តិការ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ក្រុមអ្នកលេង​ចំនួន​០៥​នាក់​÷
១-​ឈ្មោះ សឺ​ន  សឿ​ប  ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង  
២-​ឈ្មោះ ភួង  សាវ៉ា ភេទ​ប្រុស  អាយុ​៤០​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង  
៣-​ឈ្មោះ ណ​ម  ចំ​រេ​ី​ន  ភេទ​ប្រុស  អាយុ​២៥​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង  
៤-​ឈ្មោះ ខែម  សារិត ភេទ​ប្រុស  អាយុ​៤៨​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក  ក្រុង​បាត់ដំបង  
៥-​ឈ្មោះ ណង  គ​ន្ធា ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង  ។​
 
​វត្ថុតាង​ដកហូត​រួមមាន​÷
 -​ម៉ូតូ​ចំនួន ០៣​គ្រឿង​
 -​កង់​ចំនួន​០១
 -​គ្រាប់​ខ្លា​ឃ្លោក​ចំនួន​០៤​គ្រាប់​
-​ប៉ាយ​លេង​ខ្លា​ឃ្លោក​ចំនួន​០១
-​ចានដែក​ជ័រ​សំរាប់​ក្រឡុក​ចំនួន​០១
-​កៅអី​ជ័រ​ចំនួន​០៥
-​កន្ទេល​ចំនួន​០២​។​

 

​លោក​អធិការ​បានបញ្ជាក់​បន្ថែម​ថា ក្រុម​អ្នកប្រព្រឹត្ត​លេងល្បែង​ស៊ីសង​ទាំង​០៥​នាក់​ខាងលើ ក្រោយពី​នាំខ្លួន​យកមក​សាកសួរ​នៅ​អធិការ​រួចមក រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​អោយ​ត្រឡប់​ទៅ​សហគមន៍​រៀងៗ​ខ្លួន​វិញ​ផងដែរ​។​

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង (​ខ្លា​ឃ្លោក​) ឃាត់ខ្លួន​មនុស្ស​០៥​នាក់​
បង្ក្រាប​ទីតាំង​ល្បែងស៊ីសង (​ខ្លា​ឃ្លោក​) ឃាត់ខ្លួន​មនុស្ស​០៥​នាក់​
បង្ក្រាប​ទីតាំង​ល្បែងស៊ីសង (​ខ្លា​ឃ្លោក​) ឃាត់ខ្លួន​មនុស្ស​០៥​នាក់​

PLB Banner on article detail