សម្តេច​តេ​ជោ អំពាវនាវ​បងប្អូន​រត់​តាក់ស៊ី កង់​បី រត់​ផា​ស់អាប់ ចូលរួម​ពិនិត្យ​សំណាក​ ​

ថ្ងៃច័ន្ទ 22 កុម្ភៈ 2021, 20:59

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​សារ​បន្ទាន់​យប់​នេះ បាន​អំពាវនាវ​ដល់ ដល់​បងប្អូន​រត់​តាក់ស៊ី រត់​កង់​បី រត់​ផា​ស់អាប់ សុំចូល​រួម​យក​សំណាក ដើម្បី​ទប់ស្កាត់​បង្ការ​ការរីក​រាលដាល​កូ​វីដ​១៩​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អំពាវនាវ​ដល់​បងប្អូន​នៅក្នុង​ទីក្រុង​ភ្នំពេញ បើ​មិនមាន​ការចាំបាច់​សុំ​កុំ​ចេញពីផ្ទះ ដើម្បី​កាត់បន្ថយ​ការ​កកកុញ និង​អំពាវនាវ​ឲ្យ​ពាក់​មាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ព្រឹត្តិការណ៍ ២០​កុម្ភៈ​» ដែល​កើត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​លើក​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពេលមុនៗ​។ ប្រសាសន៍​របស់​សម្តេច​តេ​ជោ មាន​រយៈពេល​ប្រមាណ​ជិត​១២​នាទី នា​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១៕​

សម្តេច​តេ​ជោ អំពាវនាវ​បងប្អូន​រត់​តាក់ស៊ី កង់​បី រត់​ផា​ស់អាប់ ចូលរួម​ពិនិត្យ​សំណាក​

​

PLB Banner on article detail