ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការ សាលារៀនរដ្ឋ និងឯកជន រយៈពេល២សប្តាហ៍ នៅភ្នំពេញ និងខេត្តកណ្តាល

ថ្ងៃច័ន្ទ 22 កុម្ភៈ 2021, 20:52

ក្រសួងអប់រំយុវជន និងកីឡា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ពីការផ្អាកដំណើរ​ការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

 

ការចេញសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យផ្អាក​ដំណើរ​សាលារៀន​ទាំងរដ្ឋ និងឯកជននៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល២សប្ដាហ៍ ដើម្បី​ទប់ស្កាត់ការរី​ករាល​ដាលនៃជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»៕៊

ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការ សាលារៀនរដ្ឋ និងឯកជន រយៈពេល២សប្តាហ៍ នៅភ្នំពេញ និងខេត្តកណ្តាល
ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការ សាលារៀនរដ្ឋ និងឯកជន រយៈពេល២សប្តាហ៍ នៅភ្នំពេញ និងខេត្តកណ្តាល

PLB Banner on article detail

អត្ថបទពេញនិយម