នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​

ថ្ងៃច័ន្ទ 22 កុម្ភៈ 2021, 20:24

ខេត្តបាត់ដំបង​! ដើម្បី​រួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង ឣ​ធិ​ការ​នគរបាល​ស្រុក​គាស់ក្រឡ បាន​ចាត់តាំង​កំលាំង​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួងសុខាភិបាល ស្តីពី​ការ ការពារ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​នៅតាម​សហគមន៍ ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ក៏ដូចជា​ទីផ្សារ​ប្រជុំជន​នានា​អោយ​ពួកគាត់​បាន​យល់ដឹង​និង​ចូលរួម​ទាំងអស់គ្នា​។​

លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង ឣ​ធិ​ការ​នគរបាល​ស្រុក​គាស់ក្រឡ​បានអោយដឹងថា ក្នុង​យុទ្ធនាការ​នេះដែរ​មាន​ខ្លឹមសារ​អំពាវនាវ​ទី​/១- សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មកពី​ក្រៅប្រទេស ជាពិសេស​មកពី​ប្រទេស​ថៃ ទោះ​ធ្វើដំណើរ​តាម​ច្រករបៀង​ណាមួយ​ក៏ដោយ ត្រូវតែ​អ​ញ្ជឹ​ង​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ កុំ​គេចវេស​ឬ​មក​ពួន​សម្ងំ​នៅក្នុង​លំនៅដ្ឋាន ដែលជា​ហេតុ​នាំអោយមាន​ការឆ្លង​ដល់​បងប្អូន​និង​សហគមន៍ , /២- ត្រូវមាន​ការសហការ​អោយបាន​ល្អជា​មួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នៅពេល​ដែលមាន​បងប្អូន​លួច​ឆ្លងដែន​ដោយ​លួចលាក់​តាមរយៈ​មេខ្យល់ ឬ​តាម​សកម្មភាព​ផ្សេងៗ​ដែល​ផ្ទុយ​ពី​ការណែនាំ​របស់​រាជរដ្ឋាភិបាល ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​អាជ្ញាធរ​ដើម្បីអោយ​សាមីខ្លួន​ទៅធ្វើ​ការពិនិត្យ​សុខភាព​រក​មេរោគ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​បញ្ជៀ​ស​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​គ្រួសារ​និង​សហគមន៍​របស់​យើងទាំងអស់គ្នា /៣- បងប្អូន​ដែល​បានចេញ​ចូល​ដោយ​លួចលាក់​មិនត្រូវ​មានការ​ភ័យខ្លាច​នោះទេ បើទោះជា​មាន​ជំងឺ​កូ​វីដ​-១៩ ឬ​គ្មាន​ក៏ដោយ​ត្រូវតែ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​កុំអោយ​មានការ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍ និង​ប្រទេសជាតិ​របស់​យើង /៤-​សូម​បងប្អូន​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​និង​ការពារ​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវធ្វើ​អនាម័យ​លាងដៃ​និង​សាប៊ូ ជែ​ល ឬ​អាល់កុល​ជាប្រចាំ​នៅពេលដែល​បងប្អូន​ធ្វើដំណើរ​ចេញពីផ្ទះ ឬ​ពាក់​ម៉ាស់​ការពារ ជាពិសេស​ត្រូវ​រក្សា​គម្លាត​យ៉ាងហោច ១​ម៉ែត្រ​កន្លះ​ពីគ្នា​។​

នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​
នគរបាល​ស្រុក​គាស់ក្រឡ ផ្សព្វផ្សាយ​វិធានការ​ក្រសួងសុខាភិបាល ស្តីពី​ការការពារ ជម្ងឺ​កូ​វីដ​-១៩ តាម​សហគមន៍​

PLB Banner on article detail

អត្ថបទពេញនិយម