ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​

ថ្ងៃច័ន្ទ 22 កុម្ភៈ 2021, 13:58

 ខេត្តបាត់ដំបង​៖ នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​មណ្ឌល​សុខភាព​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​នៃ​សាខា​បាត់ដំបង បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​សម្រាល​កូនតូច​ដែលមាន​ជីវភាព​ក្រីក្រ​ចំនួន​២០​គ្រួសារ ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​មាតា ទារក និង​កុមារ ២១​កុម្ភៈ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ​៖ “​បន្ត​ផ្តល់​សេវា​គាំពារ​មាតា​និង​ទារក ក្នុងកំឡុងពេល​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វី​-១៩” ក្នុង​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្ករ​សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

 

​លោកជំទាវ ព្រំ វណ្ណា សមាជិក​ក្រុមការងារ​ឥស្សរជន​ឆ្នើម​នៃ​សាខា​បាត់ដំបង ក៏បាន​អាន​សារលិខិត​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ ក្នុងការ​ថែទាំ​សុខភាព​ម្ដាយ​និង​កូន​ក្នុង​បរិបទ "​រស់នៅ​ធម្មតា​តាមបែប​កន្លង​ថ្មី​" ដូចតទៅ​៖


១-​សូម​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទៅពិនិត្យ​សុខភាព​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​/​ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ឲ្យ​បាន​ទៀងទាត់​ចំនួន​៤​ដង តាម​ពេលវេលា និង​ការណែនាំ​របស់​គ្រូពេទ្យ ទទួលយក​សេវា​បង្ការ​ព្យាបាល​ទាំងអស់ ពិសេស​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​/​ស្វាយ ដើម្បី​រួមគ្នា​លុបបំបាត់​ការចម្លង​រោគ​ពី​ម្ដាយ​ទៅ​កូន
២-​សូម​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែលមាន​គ្រូ​ពេទ្យឆ្មប​ជំនាញ ទទួលបាន​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ
៣-​សូម​ទៅពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល ទាំង​មាតា​ទាំង​ទារក យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ជម្ងឺ ១១​មុខ តាម​ពេលវេលា​កំណត់ ពិនិត្យ​តាមដាន​សុខភាព និង​ការលូតលាស់​របស់​កូន​រហូតដល់​កូន​មាន​អាយុ ២​ឆ្នាំ
៤-​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​កើត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ ៦​ខែ និង​ផ្ដល់​អាហារ​បន្ថែម​គ្រប់ មុខ​គ្រប់​ជីវជាតិ​(​បបរ​ខាប់​គ្រប់គ្រឿង​)​រួមជាមួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្ដាយ​រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច ២​ឆ្នាំ
៥-​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម​នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជម្ងឺរាក ឬ​ជម្ងឺ​ផ្សេងទៀត និង​យក​ទារក​ឬ​កុមារ​តូច​ដែលមាន​រាងកាយ​ស្គម ឬ​មិន​ឡើង​គីឡូ​សោះ ទៅ​ពិគ្រោះ​យោបល់​និង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ។​

 

​ក្នុង​សារលិខិត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ ម​ន្ទ្រី​រាជការ បុគ្គលិក​សុខាភិបាល អ្នកផ្ដល់​សេវា​ទាំងអស់ ចូលរួម​គាំទ្រ​ការអនុវត្តន៍​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល​តាម​ការកំណត់​និង​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ សូមជួយ​និង​បន្ត​ជួយ​វិនិយោគ​គាំទ្រ​ដល់​ការងារ​សុខភាព​មាតា ទារក និង កុមា​នៅ​កម្ពុជា ។

 

​ក្នុងនោះ​ផងដែរ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​ពាំនាំ​ការសួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្ដាំ​ផ្ញើអោយ​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ថែទាំ​សុខភាព​អោយបាន​ល្អ ដោយ​រស់នៅ​ត្រូវមាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន និង​បរិភោគ​អាហារ​រូប​ត្ថ​ម្ភ​អោយបាន​ត្រឹមត្រូវ ព្រមទាំង​កម្ចាត់​មូស​ខ្លា​តាមរយ​:​ការរៀបចំ​សម្ភារៈ​ក្នុងផ្ទះ​អោយមាន​សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណា​អោយមាន​ពន្លឺ​ចាំង​ចូល​ក្នុងផ្ទះ​បានល្អ លុបបំបាត់​ថ្លុក សំបក​កំប៉ុង សំបក​កង់ កាប់ឆ្ការ​ព្រៃ​ជុំវិញ​ផ្ទះ​អោយបាន​ស្អាត និង​ជាពិសេស​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​តាម​ការកំណត់​របស់​គ្រូពេទ្យ និង​សូមអោយ​ថែរក្សា​សុខភាព​ត្រូវមាន​អនាម័យ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ជាប់​ជាប្រចាំ​ចូលរួម​ការពារ​ទប់ស្កាត់​មេរោគ​កូ​វីដ​-១៩​។

 

​បន្ថែម​ពីនេះ​ឯកឧត្តម​បណ្ឌិត​ក៏បាន​ជម្រាបជូន​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ព្រមទាំង​សូម​ឲ្យ​បងប្អូន​ទាំងអស់​បន្ត​ចូលរួម​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ  តាមរយៈ​ការបន្ត​អនុវត្ត​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ​៖  ៣  ការពារ  (១.​ពាក់​ម៉ាស់ ,២.​លាងដៃ  ,៣.​គម្លាត​សុវត្ថិភាព​សង្គម  និង​គម្លាត​សុវត្ថិភាព​បុគ្គល  )  និង  ៣  កុំ  (  ,១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល  និង​ប្រេ​ី​ម៉ា​សុ​ី​ន​ត្រជាក់​ច្រេ​ី​ន​ពេក  រក​កន្លែង​មាន​ខ្យល់​ចេញចូល  ,២.​កុំទៅ​កន្លែង​មនុស្ស​ច្រេ​ី​ន​កុះករ  ,៣.​កុំ​ប៉ះពាល់​គ្នា  កុំ​ចាប់ដៃគ្នា  កុំ​កៀក​ស្មា​គ្នា  កុំ​ឱប​គ្នា​ជា​ដេ​ី​ម  ) ។ បន្ថែម​ពីនេះ មន្ត្រី​សាខា​ក៏បាន​បញ្ជ្រាប​ការអប់រំ​ផ្សព្វផ្សាយ​បន្ថែម​អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

 

​សម្ភារ​:​ដែល​ផ្តល់ជូន​នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន​៖ -​អង្ករ ២៥kg -​មី ១​កេស -​ឃី​ត ១​កញ្ចប់​( ភួយ ក្រមា សារុង អាវ​១) -​ម៉ាស់ ២​ដុំ​(៥០​សន្លឹក​) -​សាប៊ូ ២​ដុំ -​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​និង​ឧបត្ថម្ភ​មណ្ឌល​សុខភាព ទឹក​​បរិសុទ្ធ​១០​កេស -​ម៉ាស់​១០​ប្រអប់ ឧបត្ថម្ភ​ក្រុមគ្រួសារ​ពេទ្យ​មណ្ឌល​សុខភាព​ចំនួន​៧​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​៖​ឃី​ត​១​កញ្ចប់​(​មុង ក្រមា សារុង​)​ថវិកា​៥​ម៉ឺន​រៀល​ផងដែរ​។​

ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តូច មាន​ជីវភាព​ក្រីក្រ ទទួល​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​

PLB Banner on article detail