ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​

ថ្ងៃច័ន្ទ 22 កុម្ភៈ 2021, 8:25

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ៣៥​ករណី ក្នុងនោះ មាន ៣១​នាក់ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ ក្នុងចំណោម ៣១​នាក់​នោះ គឺមាន​ខ្មែរ ១០​នាក់ ចិន ២០​នាក់ និង​កូរ៉េ​ម្នាក់​។ ជា​សរុប ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ មាន​អ្នក​ឆ្លង​កើន​ដល់ ៧៦​នាក់ ( ខ្មែរ ១០​នាក់ ចិន ៦៤​នាក់  វៀត​ណា​ម្នាក់ និង​កូរ៉េ​ម្នាក់ )​។​

 

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​កែតម្រូវ​ចំណុច​ករណី​វិជ្ជមាន ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២១​កុម្ភៈ ឆ្នាំ​២០២១ សរុប​ចំនួន ៤៣​នាក់ មក​ចំនួន ៤៥​នាក់​វិញ​។ ក្រសួង ក៏​សូម​កែតម្រូវ​ព័ត៌មាន​អ្នកជំងឺ ស្ត្រី​ជនជាតិ​ឈី​លី អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៩​កុម្ភៈ មកជា​ជនជាតិ​ចិន​វិញ​។​

 

​ក្រៅពី​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៣១​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គឺ​នៅ​ថ្ងៃទី​២២​កុម្ភៈ​នេះ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៤​នាក់​ទៀត ជា​អ្នកដំណើរ ចូលមក​កម្ពុជា តាម​យន្តហោះ ដែលជា​បុរស​ជនជាតិខ្មែរ​ម្នាក់ បុរស​ជនជាតិ​ចិន ២​នាក់ និង​ស្ត្រីជន​ជាតិចិន​ម្នាក់​។​

 

​ក្រសួងសុខាភិបាល នៅថ្ងៃនេះ ក៏បាន​ប្រកាស​ពី​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់ ដែលជា​អ្នកដំណើរ​ចូលមក​កម្ពុជា​តាម​យន្តហោះ គឺ​បុរស​ជនជាតិ​ឥណ្ឌា អាយុ ២៨​ឆ្នាំ និង​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ ២២​ឆ្នាំ ដែល​បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ​។​

 

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ៥៦៨​នាក់​។ ក្នុងនោះ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ចំនួន ៧៦​នាក់​។ រីឯ​អ្នក​ព្យាបាល​ជាសះស្បើយ មាន​ចំនួន ៤៧៥​នាក់​។ ចំណែក ៩៣​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​៕​

ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​
ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​
ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​
ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​
ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​
ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​
ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​
ព្រឹក​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ៣១​នាក់​ទៀត ពាក់​ព័​ន្ឋ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ ​២០​កុម្ភៈ​

PLB Banner on article detail

អត្ថបទពេញនិយម