ពលរដ្ឋជិត ២០០នាក់ ជឿជាក់បន្ដស្ម័គ្រចិត្ដ​ចូលរួមរស់ក្នុងជីវភាពបក្សជាមួយ​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ​ ស្រុកស្ទឹងហាវ

ថ្ងៃសៅរ៍ 20 កុម្ភៈ 2021, 11:45

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះជួយខេត្ដព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធាន គណបក្សខេត្ត ឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកសម្ពោធដាក់ឱ្យ ប្រើប្រាស់ស្នាក់ការបក្សស្រុកស្ទឹងហាវ និងបញ្ចូលសមាជិកថ្មីសរុបចំនួន ១៨០នាក់ ដែលមកពីឃុំទាំង៤ក្នុងស្រុកស្ទឹងហាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ និងលោក-លោកស្រី ក្រុមការងារគណបក្សថ្នាក់កណ្តាល-ខេត្ត-ក្រុង ស្រុក និងឃុំ សង្កាត់។

 

នៅក្នុងឱកាសនោះ តំណាងឱ្យសមាជិកថ្មី និយាយថា ដោយមើលឃើញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានភាព ចាស់ទុំ រឹងមាំដែលជានិច្ចជាកាលនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ រួមទាំងការដឹកនាំរំដោះប្រទេសជាតិចេញពីរបបប្រល័យ ពូជសាសន៍ បង្រូបបង្រួមជាតិ ប្រមូលផ្ដុំគ្រប់ជាតិសាសន៍ និងនិន្នាការនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើឱ្យ ប្រជាជាតិមានការអភិវឌ្ឍរីកចំរើន ទើបពួកគាត់មានទំនុកចិត្ដជឿងជាក់ ហើយបាននាំគ្នាសុំចូលរួមរស់ក្នុងជីវភាពគណបក្ស ប្រជាជនដោយស្ម័គ្រចិត្ដ ដើម្បីរួមគ្នាអនុវត្ដកោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល និងរួមគ្នាថែរក្សាសន្ដិភាព បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យរីកលូតលាស់រ៉ុងរឿងថែមទៀត។

 


ជាមួយគ្នានោះ ឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះជួយខេត្ដព្រះសីហនុ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំស្ដារប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនមករហូត ដល់សព្វថ្ងៃ គឺដោយសារតែគណបក្សប្រជាជនកម្ពុជា មានគោលជំហរ និងគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំ ប្រទេសជាតិឱ្យមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ។

 

ឯកឧត្ដម បន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាមាគ៌ាដឹកនាំប្រទេសជាតិ តាំងពីបាតដៃទទេរហូតមកដល់សព្វថ្ងៃ គឺធ្វើឱ្យ បងប្អូនប្រជាពលរដ្ឋ មានសុខសន្តិភាព មានការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសាររីកចម្រើន បងប្អូនប្រជាពលរដ្ឋ អាចមានសិទ្ធិ សេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិការដើរហើរ ដោយប្រទេសជាតិយើង មានស្ថេរភាពនយោបាយពេញលេញក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារហូតដល់សព្វថ្ងៃនេះ។ ឯកឧត្ដម ស្នើឱ្យទាំងអស់ ទាំងសមាជិកថ្មី ទាំងសមាជិកចាស់ បន្ដរួមសាមគ្គីគ្នាឱ្យបានស្អិតរមូត ដើម្បីគាំទ្រគោលនយោបាយដឹកនាំរបស់បក្ស និងរាជរដ្ឋាភិបាល សម្រាប់តម្កល់ផល ប្រយោជន៍រួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ បន្ដការអភិវឌ្ឍចីរភាព៕

ពលរដ្ឋជិត ២០០នាក់ ជឿជាក់បន្ដស្ម័គ្រចិត្ដ​ចូលរួមរស់ក្នុងជីវភាពបក្សជាមួយ​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ​ ស្រុកស្ទឹងហាវ
ពលរដ្ឋជិត ២០០នាក់ ជឿជាក់បន្ដស្ម័គ្រចិត្ដ​ចូលរួមរស់ក្នុងជីវភាពបក្សជាមួយ​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ​ ស្រុកស្ទឹងហាវ
ពលរដ្ឋជិត ២០០នាក់ ជឿជាក់បន្ដស្ម័គ្រចិត្ដ​ចូលរួមរស់ក្នុងជីវភាពបក្សជាមួយ​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ​ ស្រុកស្ទឹងហាវ
ពលរដ្ឋជិត ២០០នាក់ ជឿជាក់បន្ដស្ម័គ្រចិត្ដ​ចូលរួមរស់ក្នុងជីវភាពបក្សជាមួយ​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ​ ស្រុកស្ទឹងហាវ
ពលរដ្ឋជិត ២០០នាក់ ជឿជាក់បន្ដស្ម័គ្រចិត្ដ​ចូលរួមរស់ក្នុងជីវភាពបក្សជាមួយ​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ​ ស្រុកស្ទឹងហាវ
ពលរដ្ឋជិត ២០០នាក់ ជឿជាក់បន្ដស្ម័គ្រចិត្ដ​ចូលរួមរស់ក្នុងជីវភាពបក្សជាមួយ​គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ​ ស្រុកស្ទឹងហាវ

PLB Banner on article detail

អត្ថបទពេញនិយម