សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទតំបន់មួយចំនួន នៅភ្នំពេញ ទប់ស្កាត់​ការឆ្លងសហគមន៍ថ្ងៃ២០កុម្ភៈ

ថ្ងៃសៅរ៍ 20 កុម្ភៈ 2021, 10:16

(ភ្នំពេញ)៖ ក្នុងពេលថ្លែងសារពិសេស​ទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់បទបញ្ជាជាថ្មី និងប្រកាសពីការបិទតំបន់មួយចំនួន ដែលផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ថ្ងៃ២០កុម្ភៈ នៅរាជធានីភ្នំពេញ គឺត្រូវបិទតំបន់មួយចំនួន ដូចជា ក្លិបកម្សាន្ត N8 និង ​Apartments រួមទាំងផ្ទះ ដែលមានការរស់នៅច្រើន​។

 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបិទតំបន់នោះ គឺមិនអនុញ្ញាត​ឲ្យចេញចូលទេ។ តែបើអ្នកមានផ្ទះនៅតំបន់នោះ អនុញ្ញាត​ឲ្យចូល តែមិនឲ្យចេញទេ។​ ក្រៅពីនេះ ក៏ត្រូវធ្វើតេស្ត ហើយធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ។ ស្វែងរកអ្នកពាក់ព័ន្ធជាមួយនឹងក្លិបកម្សាន្ត N8 ដែលនេះ ជាភារកិច្ចរបស់អាជ្ញាធរ ហើយរកតាមបណ្តាខេត្តផងដែរ។

 

សូមរម្លឹកថា ព្រឹត្តិការណ៍ឆ្លងកូវីដ១៩ នៅសហគមន៍ ថ្ងៃទី២០កុម្ភៈ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី១៨ ដល់ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ រកឃើញ​អ្នកឆ្លងកូវីដ១៩ ដំបូង ចំនួន ៣២នាក់ហើយ​។ ការដឹងពីការឆ្លងសហគមន៍នេះ ដោយសារតែអ្នកពាក់ព័ន្ធនឹងក្លិប N8 បានទៅធ្វើតេស្ត រកកូវីដ ដើម្បីចេញទៅក្រៅប្រទេស​៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទតំបន់មួយចំនួន នៅភ្នំពេញ ទប់ស្កាត់​ការឆ្លងសហគមន៍ថ្ងៃ២០កុម្ភៈ

PLB Banner on article detail

អត្ថបទពេញនិយម