សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​

ថ្ងៃសៅរ៍ 20 កុម្ភៈ 2021, 8:15

ខេត្ត​ព្រះសីហនុៈ វា​ពិតជា​ល្អ​បំផុត​សំរាប់​ប្រជាជន​កម្ពុជា និង​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដែលមាន​ឪ​កាស​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​yamoto green farm របស់​ជប៉ុន ក្នុង​ការបើក​ច្រក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម ផ្នែក​ដាំ​បន្លែ ផ្លែឈើ ធម្មជាតិ ពុំមាន​សារជាតិ និង​ក​សិ ទេសចរណ៍ នេះ​បើ​យោងតាម​ប្រសា​ស​ន៏​របស់លោក ឧក​ញ្ញ៉ា វណ្ណ សុខ​ហេង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ថ្លែង​នា​ព្រឹក​ថ្ងៃទី​១៩​គុ​ម្ភះ​ឆ្នាំ​២០២១​នៅ​ការិយាល័យ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​។​

 

ថ្លែង​ក្នុងជំនួប​នា​ព្រឹក​នោះ​ផងដែរ លោក ឧក​ញ្ញ៉ា វណ្ណ សុខ​ហេង រួមជាមួយ​សមាជិក​ស​មា​ជិ​ក​ប្រមាណ​២០​នាក់ បានបង្ហាញ​ការ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ចំណាប់​អារ​ម្ម​ណ៏​របស់​តំណាង​ក្រុមហ៊ុន​yamoto green Co.ltd របស់​ជប៉ុន ក្នុង​បើក​ច្រក​នៃ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង ក​សិ​ទេសចរ នៅ​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ដែល​កិច្ចសហប្រតិបត្តិការ​ណ៏​នេះ នឹងធ្វើ​អោយ​ភាគី​នៃ​ប្រទេស​ទាំងពីរ កម្ពុជា ជប៉ុន កាន់តែ​មាន​ភាព​ស្និត​ស្នាល​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ការទូត និង វិស័យ​ពាណិជ្ជកម្ម​។​លោក​ឧក​ញ្ញ៉ា បាន​បន្តថា តាមរយះ​បទពិសោធ​ន៏​របស់​ក្រុមហ៊ុន yamoto green Co.ltd ដែលជា​ក្រុមហ៊ុន​ល្បីឈ្មោះ​ក្នុងប្រទេស​ជប៉ុន​និង ក្នុងប្រទេស​ជាច្រើន​ទៀត​នោះ នឹងធ្វើ​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​បទពិសោធ​ន៏​ថ្មី ប្រកបដោយ​គុណភាព ទាំង​លើ​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​ថែរក្សា​គុណភាព​បន្លែ បច្ចេកទេស​នៃ​ការដឹកជញ្ជូន ដោយ​ផ្នែក​លើ​គុណភាព​ស្តង់ដា​ជប៉ុន​ជាស​កល​។​ការជួបគ្នា​នាពេលនេះ លោក ឧក​ញ្ញ៉ា សង្ឃឹមថា នឹង​ទទួលបាន​ផ្លែផ្កា​ជាទី​គាប់ចិត្ត ហើយក៏​ជាការ​បើក​ច្រក​មួយ​ថ្មី​សំរាប់​សភាពាណិជ្ជកម្ម នឹង​បងប្អូន​ប្រជាកសិករ កម្ពុជា​។

 

ដោយឡែក​លោក Fukada Go តំណាង​ក្រុមហ៊ុន yamoto green Co.ltd បន្ទាប់ពី​ធ្វើ​បទ​បង្ហាញ​អំពី​គោលបំណង​របស់​ក្រុមហ៊ុន នឹង ខ្សែចង្វាក់​នៃ​បច្ចេកទេស​ដាំ​បន្លែ​ធម្មជាតិ ពុំមាន​ជាតិគីមី លោក​បានបង្ហាញ​ជំ​ហ៊រ​យ៉ាង​មុតមាំ​ថា ជំនួប​នាពេលនេះ បើទោះបីជា​ពុំទាន់​ឈានដល់​ការចុះ​ព្រមព្រៀង​វិនិយោគ​យ៉ាងណាក៏ដោយ ក៏​លោក សង្ឃឹមថា ភាគី​ទាំងពីរ កម្ពុជា ជប៉ុន រវាង​ក្រុមហ៊ុន yamoto green Co.ltd និង សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ សុ​ទ្ឋ​តែមាន​គោលដៅ​និង​ឆ​ន្ទះ​ដូចគ្នា ក្នុង​ចក្ខុវិស័យ​វែងឆ្ងាយ ឆ្ពោះទៅ​បង្កើត​ការដាំដុះ​ដំណាំ បន្លែ ផ្លែឈើ ពុំមាន​ជាតិគីមី ដើម្បី​រួមគ្នា​កាត់បន្ថយ​នូវ​ផលប៉ះពាល់ ដែល​បណ្តាលមកពី​ការបរិភោគ បន្លែ ផ្លែឈើ ដែលមាន​សារៈ ជាតិគីមី ដែល​កន្លង​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​៕​

សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន  Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​
សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន  Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​
សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន  Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​
សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន  Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​
សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន  Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​
សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន  Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​
សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន  Yamoto Green Farm​ជប៉ុន​ដោយ​ផ្តោត​សំខាន់ លើ​វិស័យ​កសិកម្ម​

PLB Banner on article detail

អត្ថបទពេញនិយម