មន្ទីរ​ទេសចរណ៍​ខេត្ត បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ដល់ មូលដ្ឋាន អាជីវកម្ម លើ​ជំនាញ បដិសណ្ឋារកិច្ច​ការ ផ្ដល់នូវ សេវាកម្ម​ការិយាល័យ​ជួរមុខ និង គេហកិច្ច ​

ថ្ងៃសុក្រ 19 កុម្ភៈ 2021, 20:32

ខេត្ត​ព្រះសីហនុ ៖ វិស័យ​ទេសចរណ៍​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​សំរាប់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​និ​មួយៗ​ព្រោះថា វិស័យនេះ បាន​នាំមក​នូវ​ចំណូល​ជាតិ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក វ៉េង ស៊ី​សូវ​ង្ស អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​

ថ្លែង​នៅ​រសៀល​ថ្ងៃ​សុក្រ ៨​កើត​ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​សណ្ឋាគារ ឡា​វូ​ក ខេត្ត​ព្រះសីហនុ​លោក វ៉េង ស៊ី​សូវ​ង្ស អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា​៖​វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​សកលលោក​ផ្តោត​ការយកចិត្តទុកដាក់​
​ដឹកនាំ​ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ព្រោះថា វិស័យនេះ បាន​នាំមក​នូវ​ចំណូល​ជាតិ និង​បង្កើត​ឪ​កាស​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋនៅក្នុង ប្រទេស​នីមួយៗ​។​

លោក​វ៉េង​ស៊ី សូវ​ង្ស បាន​បន្ថែមទៀតថា​៖ វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​សកលលោក​ផ្តោត​ការយកចិត្តទុកដាក់​ដឹកនាំ ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ព្រោះថា​វិស័យនេះ បាន​នាំមក​នូវ​ចំនូល​ជាតិ និង​បង្កើត​ឪ​កាស​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​នីមួយៗ​។​លោក​ថា វិស័យ​ទេសចរណ៍​បាន​នាំមក​នូវ​ចំណូល​ជាតិប្រមាណ ៧,៣ ទ្រី​លាន​(7,3 trillion) ដុល្លារ​អាមេរិក​(​ស្មើ​១០% នៃ Global GDP) បង្កើត​ការងារ​បាន​ប្រមាណ ២៥០​លាន នាក់​(1/11 នៃ​ការងារ សរុប​) ។​គេ​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​នាំចេញ​ដោយនៅ​កន្លែង​ពិសេស ការចេញ​ផ្នែក​សេវា​។ ៣០% នៃ​សេវា​បាន​ត្រូវ​នាំចេញ​ដោយ​វិស័យ​ទេសចរណ៍​ស្មើ​៧% នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក​។​

លោក វ៉េង ស៊ី​សូវ​ង្ស បាន​បន្តទៀតថា វិស័យ​ទេសចរណ៍​ជា​វិស័យ​នាំចេញ​ដែល​ស្ថិតក្នុង​លំដាប់​ទី​៣ បន្ទាប់ពី​វិស័យ​ប្រេង​ឥន្ទ​នៈទី​១ វិស័យ​គីមី ទី​២ រីឯ​វិស័យ​ង​ទី​៤​។ ក្នុង ASEAN វិស័យ​ទេសចរណ៍ បានផ្តល់​ឪ​កាស ការងារ​ប្រមាណ​៤% នៃ​ការងារ​សរុប​ក្នុង ASEAN ។ ក៏ប៉ុន្តែ​វិស័យ​ទេសចរណ៍​កម្ពុជា​បានផ្តល់​ការងារ​សរុប​ក្នុងប្រទេស​រួមចំណែក​ប្រមាណ ៦២​ម៉ឺន​នាក់ ស្មើ​១៣% នៃ​ការងារ​សរុប​ក្នុងប្រទេស​រួមចំណែក​ប្រមាណ ១៣% នៃ​GDP​។ ជាការ​ពិត ដើម្បី​ការអភិវឌ្ឍន៍​វិស័យ​ទេស​រណ៍​មួយ​ប្រកបដោយ​គុណភាព និរន្តរភាព មាន​កត្តា​គន្លឹះ​យុទ្ធសាស្ត្រ​មូលដ្ឋាន​ជាច្រើន ក្នុងនោះ​កត្តា​កំណត់​ដ៏​ចំបង​មួយ​។ គេ​មិនអាច​និយាយ​ពី​គុណ ភាព សេវា ទេសចរណ៍​បានទេ នៅពេលដែល គេ​មិនបាន​គិតគូរ​ដល់​ការបណ្តុះបណ្តាល​ធនធាន មនុស្ស​ពិសេស​ផ្នែក វិជ្ជាជីវៈ​ទេសចរណ៍​នោះ​។ ក្នុង​យុទ្ធសាស្ត្រ​ទេសចរណ៍ ASEAN ២០១៦-២០២៥ ៨​នា​ការ និង កម្មវិធី​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យនេះ​ត្រូវបាន​យកចិត្ត​ព្រមព្រៀង _ MRA (Mutual Recognition Arrangement) រវាង​សមាជិក​ទាំង​១០ លើក​កម្មវិធី​បណ្តុះបណ្តាល​រួម​(ASEANCommon Curriculum)​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​ដំបូង​រួមមាន ៣២ មុខជំនាញ​មាន​ផ្នែក​សណ្ឋាគារ ផ្នែក​ម្ហូបអាហារ​និង​ភេសជ្ជៈ​ផ្នែក​សេវាកម្ម ធ្វើដំណើរ​ក្នុង​គោលដៅ​បំលាស់​ទី​ការងារ ASEAN ។​

​សូមបញ្ជាក់​ផងដែរ​ថា​វគ្គ​បណ្ដុះបណ្ដាល ដល់ មូលដ្ឋាន អាជីវកម្ម លើ​ជំនាញ បដិសណ្ឋារកិច្ច​ការ ផ្ដល់នូវ សេវាកម្ម​ការិយាល័យ​ជួរមុខ និង គេហកិច្ច នេះ​មានការ​អញ្ជើញ​ចូលរួម​ដោយ លោក វេ​ង ស៊ី​សូវ​ង្ស អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ,​មន្ត្រី​ជំនាញ , គ្រូ​បង្គោល និង​បុគ្គលិក​សិក្ខាកាម នៃ សណ្ឋាគារ​លោក​ទាំងអស់ មាន​ចំនួន​ជាង ៣០​នាក់​។​

មន្ទីរ​ទេសចរណ៍​ខេត្ត បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ដល់ មូលដ្ឋាន អាជីវកម្ម លើ​ជំនាញ បដិសណ្ឋារកិច្ច​ការ ផ្ដល់នូវ សេវាកម្ម​ការិយាល័យ​ជួរមុខ និង គេហកិច្ច

​

PLB Banner on article detail